​សង្ឃ​ថៃ​ជាង ៣០ នាក់ បាន​បង្ខំ​ឲ្យ​ផ្សឹក ដោយ​ពាក់ព័ន្ធ​នឹង​ការសេព​គ្រឿងញៀន និង​ជួញដូ​វា ។ នេះ​ជា​រឿងអាស្រូវ​ថ្មី បន្ថែម​ពីលើ​រឿងអាស្រូវ​ផ្ទួនៗ​គ្នា លើទឹក​ដី ដែលមាន​សាសនាព្រះពុទ្ធ​គ្របដណ្តប់ ។​
​តាម AFP នោះ​ការពិនិត្យ​ទឹក​ម៉ូត បញ្ជាក់ថា សង្ឃ​ចំនួន ៣១ អង្គ មកពី​វត្ត​ច្រើន​ផ្សេងគ្នា ក្នុង​ខេត្ត សា​រ៉ា​ប៊ូ​រី ធ្លាប់បាន​ប្រើប្រាស់ methamphetamine ។ រីឯ​នៅ​អធិការ សង្ឃ​១​អង្គ ត្រូវបាន​ចោទប្រកាន់​ពីបទ​ជួញដូរ​គ្រឿងញៀន ។

​ សមត្ថកិច្ច​ក្នុង​តំបន់ បាន​ឲ្យ​ដឹងថាៈ មុននេះ ពលរដ្ឋ​ជាច្រើន​បាននាំគ្នា​រអ៊ូរទាំ ពី​រឿង​សង្ឃ​ប្រមូល​ផ្តុំគ្នា​គួរ​ឲ្យ​សង្ស័យ ហើយ​រាយការណ៍​ថា មានការ​ប្រើប្រាស់​គ្រឿងញៀន ។​

​សមត្ថកិច្ច​ដដែល​នៅបាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា ប្រសិនបើ​មានការ​កែប្រែ​ឡើងវិញ​បានល្អ នោះ​ពួកគេ​អាច​បួស​ឡើងវិញ​បាន ៕​

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post