- Written by Khun

យន្តហោះប្រើប្រាស់ឋាមពលព្រះ
អាទិត្យ មានអ្នកបើកបរដំបូងលើពិភពលោក Solar Impulse
បានបញ្ចប់បេសកកម្មហោះហើរ ឆ្លងកាត់ប្រទេសអាមេរិក
ខណៈពេលចុះសំចតនៅគោលដៅចុងក្រោយ គឺអាកាសយានដ្ឋាន John F.Kenedy
នៅវេលាម៉ោង ១០ និង ១១ នាទី (ម៉ោងនៅកម្ពុជា) ថ្ងៃទី៧ កក្កដា
(យប់ថ្ងៃទី៦ កក្កដា នៅអាមេរិក) ។
បន្ទាប់ពីចុះសំចត អាកាសយានិកស្វីស
Andre Borschberg ឲ្យដឹងថា គ្រប់វេលានៃជើងហោះហើរ
ជាបទពិសោធន៍ឆ្លងកាត់១អស្ចារ្យណាស់ ។
ជោគជ័យនៃការហោះហើរ ពុំគ្រាន់តែជាបញ្ហាបច្ចេកវិទ្យាប៉ុណ្ណោះទេ តែវាមានអត្ថន័យដ៏សំខាន់ ពីការប្រើប្រាស់ឋាមពលព្រះអាទិត្យ ក្នុងជីវភាពរស់នៅ ។

មុនពេលចុះសំចត Solar Impulse
បង្ខំចិត្តត្រូវហោះហើរក្រវែលជុំវិញមហាសមុទ្រអាត្លង់ទិកច្រើន
ម៉ោង អាស្រ័យដោយជើងយន្តហោះចុះឡើង នៅអាកាសយានដ្ឋានរដ្ឋនេះ
មានការមមាញឹកពេក ហើយយន្តការនៃការចុះសំចតរបស់យន្តហោះនេះ ស្មុគស្មាញ
ប្រៀបទៅនឹងយន្តហោះធម្មតា ។
Solar Impulse មានប្រវែងចុងស្លាបស្មើនឹង Boeing 747 ប៉ុន្តែទម្ងន់របស់វាប្រហែលជាង ១ តោនប៉ុណ្ណោះ (ស្មើរថយន្តទេសចរណ៍១) ។
ចំណុចពិសេសរបស់យន្តហោះនេះគឺ ប្រព័ន្ធផ្ទាំង Solar ១២.០០០ ផ្ទាំង ផ្តល់ឋាមពលដល់គ្រឿងយន្តរបស់យន្តហោះ និងផ្តល់ឋាមពលស្តុកទុក ជាហេតុធ្វើឲ្យយន្តហោះ អាចហោះហើរបាននៅពេលយប់ ។ ប៉ុន្តែ ដោយសារវាវែង ហើយស្រាល ធ្វើឲ្យការបញ្ជារវា មានភាពស្មុគស្មាញ ។ យន្តហោះនេះ ដឹកបានតែមនុស្ស ២ នាក់ ហើយក៏សុទ្ធតែជាអ្នកបើកបរ ធ្វើឲ្យយន្តហោះត្រូវចុះចតតាមផ្លូវជាបន្តបន្ទាប់ ។ យន្តហោះហោះហើរ១ជើងៗ ប្រមាណ ២៤ ម៉ោងជាប់គ្នា ។
នៅតាមកន្លែង ចុះសំចត Solar Impulse ត្រូវសំរាក ១០ ថ្ងៃ ដើម្បីអ្នកជំនាញការធ្វើការឧទ្ទេសនាម ពីបច្ចេកវិទ្យាឋាមពលព្រះអាទិត្យ ។
គម្រោង Solar Impulse ផ្តើមឡើងដោយអ្នកវិទ្យាសាស្ត្រសញ្ជាតិស្វីស ២ រូប គឺ Bertrand Piccard និង Andre Borschberg ហើយចាប់ផ្តើមចេញដំណើរតាំងពីថ្ងៃទី៣ ឧសភា ។ មុននោះ វាធ្លាប់ហោះហើរ ២៦ ម៉ោងជាប់គ្នា បានយ៉ាងល្អប្រសើរ ៕