តាម USA Today មហាសេដ្ឋី​ល្បីឈ្មោះ​អាមេរិក Warren Buffett នឹង​ផ្តល់​មូលនិធិ​ជា​ប័ណ្ណ​ភាគហ៊ុន របស់​សម្ព័ន្ធ​ក្រុមហ៊ុន​វិនិយោគទុន Berkshine Hattan Way (​អាមេរិក​) ដល់​មូលនិធិ​សប្បុរសធម៌ ៥ ប្រៀបដូចជា​ផែនការ​ផ្តល់​សន្សឹមៗ ឲ្យ​អស់ទ្រព្យ​សម្បត្តិ​របស់ខ្លួន ។​
​ក្នុង​ប័ណ្ណ​ភាគហ៊ុន​សរុប​ខាងលើ ចំនួន​ច្រើន​បំផុត​ដែលមាន​តម្លៃ ២ ពាន់​លាន​ដុល្លារ ត្រូវបាន​ប្រគល់​ឲ្យ​មូលនិធិ Bill and Melinda Gates ដែលមាន​លោក Bill Gates ស្ថាបនិក Microsoft ជា​ប្រធាន ។​

​អ្នកវិនិយោគ​ប័ណ្ណ​ភាគហ៊ុន ដូច​ទេវតា​ក្នុង​រឿងនិទាន​របស់​អាមេរិក​នេះ ក៏បាន​ផ្ទេរ​ប័ណ្ណ​ភាគហ៊ុន ១,៧៥ លាន​ប័ណ្ណ សម្រាប់​មូលនិធិ​សប្ប​រសធម៌​របស់ខ្លួន​ឯង គឺ​មូលនិធិ Susan Thompson Buffett ព្រមទាំង​កាដូ ១,២ លាន​ប័ណ្ណ​ភាគហ៊ុន ឲ្យ​មូលនិធិ​សប្បុរសធម៌​នីមួយៗ របស់​កូន​ទាំង​៣​នាក់ គឺៈ Howard G. Buffett, NoVo និង Sherwood ។​

​កាលពី​ឆ្នាំ​២០១២ មហាសេដ្ឋី Buffett បានប្រកាស​ពី​ផែនការ​បង្កើន​ប័ណ្ណ​ភាគហ៊ុន​ទ្វេដង ឲ្យ​មូលនិធិ​សប្បុរ​ធម៌​របស់​កូនៗ​លោក ព្រោះ​លោក​មាន​អារម្មណ៍​ថា ពួកគេ​ធ្វើ​បានល្អ ។​

​លោក Warren Buffett បាន​បង្កើត​ផែនការ​ធ្វើ​សប្បុរសធម៌ តាំងពី​ឆ្នាំ​២០០៦ ហើយ​បាន​អនុវត្ត​ជា​ប្រក្រតី ទៀងទាត់​រហូតទល់​ពេលនេះ ៕​

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post