- Written by Neath

ទស្សនាវដ្តី Globe
របស់អាមេរិក ទើបចុះផ្សាយពត៌មានថា អតីតប្រមុខការទូតអាមេរិក Hilary
Clinton កំពុងចង់ដាក់ពាក្យលែងលះជាស្វាមី គឺអតីតប្រធានាធិបតីអាមេរិក
Bill Clinton ។ ហេតុផលគឺ ប្រច័ណ្ឌ ។
Globe
បានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះឲ្យដឹងថា ហេតុផល
នាំឲ្យមានបំណងលែងលះនេះ ព្រោះលោក Bill Clinton
បានបដិសេធន៍ពុំពិនិត្យ DNA ដើម្បីបញ្ជាក់ច្បាស់ថា
លោកពុំមែនជាឪពុករបស់ក្មេងប្រុសម្នាក់ជាកូនរបស់ស្ត្រីពេស្យាកាលី
ប ។
ប្រភពពត៌មានអះអាងថា អ្នកស្រី Hillary បានសរសេរពី
"ចំណងស្នេហ៍លួចលាក់"
របស់ស្វាមីតាំងពីនៅធ្វើប្រមុខការទូតអាមេរិកម្លេះ ។
ប៉ុន្តែខណៈពេលនោះ ដោយសាររឿងកេរ្តិ៍ឈ្មោះ
អ្នកស្រីសុខចិត្តលេបទុកតែម្នាក់ឯង ។
ហេតុផល១ទៀតដែលអ្នកស្រី Hillary
មិនចង់មានរឿងរ៉ាវធំផ្ទុះឡើងគឺ
គោលដៅបោះជំហានចូលសេតវិមានសារជាថ្មី កំពុងស្ថិតក្នុងរង្វង់ពិចារណា
។
ប៉ុន្តែបច្ចុប្បន្ននេះ
គ្រាដែលមហិច្ឆិតានយោបាយថមថយចុះ អ្នកស្រីអាចធ្វើអ្វីៗ ។
ត្រឹមត្រូវតាមចំណូលចិត្តពិតប្រាកដរបស់ខ្លួន ។
ប្រសិនបើលើកលែងលះនេះកើតឡើងមែនលោក
Bill ត្រូវប្រគល់ឲ្យភរិយានូវទឹកប្រាក់ដ៏សម្បើមគឺ ១២០លានដុល្លារ
ក្នុងនោះចំនួនលុយ "សងជំងឺចិត្ត"
ទាក់ទិននឹងរឿងអាស្រូវផ្លូវភេទរបស់គាត់ដល់ទៅ១០លានដុល្លារឯណោះ ។
មុននេះក៏ធ្លាប់លេចឭពត៌មានថា
អ្នកស្រី Hillary ចង់លែងលះស្វាមីដែរ ប៉ុន្តែទ្រាំផ្អាកទុកសិន
ដោយជំងឺបេះដូងរបស់លោក Bill កាន់តែធ្ងន់
ហើយសុខភាពរបស់អ្នកស្រីក៏ចុះខ្សោយ ។
ក៏តាម Globe ទម្លាយចេញនោះ
កាលនៅជាប្រមុខការទូតអាមេរិក អ្នកស្រី Hillary
ធ្លាប់បានចំណាយប្រាក់ដើម្បីវះកាត់រក្សាផ្ទៃមុខឲ្យតឹងណែនដែរ ៕