- Written by Khun

ចំនួនអ្នកស្លាប់ពីការរញ្ជួយ
ដី ដែលបានវាយប្រហារមកលើខេត្ត Aceh ភាគខាងលិចនៃប្រទេស ឥណ្ឌានេស៊ី
កាលពីដើមសប្តាហ៍មុននេះ បានកើនឡើងដល់ ៤០ នាក់ហើយៗ ប៉ូលីស និងទាហាន
ក៏បានកំពុងស្វែងរកតាមគំនរបាក់បែក ដែលមនុស្ស ១២ នាក់
ត្រូវបានជឿថាបាត់ខ្លួននោះ ។
លោក Sutopo Purwo Nugroho
ភ្នាក់កាត់បន្ថយគ្រោះមហន្តរាយជាតិ បាននិយាយថា
បញ្ហាផ្តោតសំខាន់នៃកិច្ចប្រែងប្រែងរក កាលពីថ្ងៃព្រហស្បត្តិ៍
គឺយើងបានស្វែរកជនរងគ្រោះយ៉ាងច្រើន ដែលបានរងរបួស
និងបានផ្តល់ការផ្គត់ផ្គង់សម្រាប់អ្នកដែលត្រូវការផងដែរ ។
គាតបានបន្តថា មានពលរដ្ឋរងរបួសចំនួន ២៧៥ នាក់ និងផ្ទះសំបែងជាង ៤,៣០០
ខ្នង និងអគារជាច្រើន ត្រូវបំផ្លិចបំផ្លាញ
នៅក្នុងហេតុការណ៍រញ្ជួយដីកម្រិត ៦.១ រិចទ័រ កាលពីថ្ងៃ ព្រហស្បតិ៍ ។
លោក Jarwansyah ប្រធានភ្ញាក់ងារកាត់បន្ថយគ្រោះមហន្តរាយខេត្ត Aceh បាននិយាយថា ពលរដ្ឋដែលចាកចេញពីលំនៅដ្ឋាន ទៅស្នាក់នៅជម្រកបណ្តោះអាសន្ន មានចំនួន ៦,៥០០ នាក់ នៅក្នុងស្រុកពីរ គឺ Central Aceh និង Bener Meriah ។ គាត់បានបន្តថា ពលរដ្ឋជាច្រើនគ្រួសារដទៃទៀត ក៏បានកំពុងស្នាក់នៅក្នុងតង់ ស្ថិតនៅខាងក្រៅផ្ទះរបស់ពួកគេ ។
លោក Nugroho បានឲ្យដឹងទៀតថា របស់ដែលត្រូវការបំផុត សម្រាប់ពលរដ្ឋដែលចាកចេញពីផ្ទះសំបែង នាពេលនេះ គឺមានដូចជាៈ តង់, ភួយ, កន្ទេល, សម្លៀកបំពាក់, អាហារ និងសម្ភារផ្គត់ផ្គង់ជាច្រើនទៀត ។ លោកបានបន្តថា ក្រសួងសង្គមកិច្ច បានបញ្ជូនអង្ករចំនួន ៣០ តោន និងសម្ភារផ្គត់ផ្គង់ជាច្រើនទៀត ពីស្រុក និងខេត្ត ។
លោក Subhan Sahara ភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយក្នុងតំបន់ Bener Meriah បាននិយាយថា គ្រោះរញ្ជួយដីនេះ បានបង្កឲ្យមានការដីយ៉ាងតិច ១៥ កន្លែង ដែលបានគ្របដណ្តប់ផ្លូវ និងធ្វើឲ្យភូមិ ៩ ញែកចេញពីគ្នា ៕