នាយកដ្ឋាន​ស៊ើបអង្កេត​ពិសេស​នឹង​ពិចារណា​ថា​តើ​នឹង​ ស្វះស្វែង​ចេញ​ដីកា​ចាប់ខ្លួន​អតីត​សង្ឃ​ឈ្មោះ​លួង ពូ នេន​ខាំ ដែរ​ឬ​អត់​ចំពោះ​ការ​ដេក​ជាមួយ​ស្រី​មិនទាន់​គ្រប់​អាយុ​និង​លាង​លុយ​។​

​ ការចេញ​ដី​ការចាប់ខ្លួន​អាច​នាំ​ដល់​ការធ្វើ​បត្យាប័ន លោក​សង្ឃ​ដែល​ត្រូវបាន​ផ្សឹក​រូប​នេះ​ហើយ​ដែល​ត្រូវ​គេ​ជឿ​ថា​កំពុង​រស់នៅ​ អា​មេ​​រិក​និង​មិន​ព្រម​វិល​មក​កាន់​ប្រទេស​ថៃ​វិញ​"​ដរាបណា​មិន​មាន​ យុត្តិធម៌​សំរាប់​គាត់​"​។​

​ចំណាត់ការ​របស់​នាយ​ក​ដ្ឋា​ន​បាន​ កើតឡើង​បន្ទាប់ពី​អាជ្ញាធរ​វត្ត​នៅ​ខេត្ត​ស៊ីសាកេត​កាលពី​ថ្ងៃ​សៅរ៍​បាន​ ប្រកាស​ថា​សង្ឃ​នាម​លួង​​ពូ នេន​ខាំ ហៅ ព្រះ វី​រ៉ា​ពុល ស៊ូ​ក​ផូល​បាន​ប្រកាស​ថា​គាត់​លែង​ជា​សង្ឃ​ទៀតហើយ​។​

​អស់​ពេល​រាប់​ សប្តាហ៍​មក​ហើយ​ដែល​សាធារណជន​ថៃ​មាន​ការភ្ញាក់ផ្អើល​នឹង​ជីវិត​ដ៏​ហ៊ឺហា​ របស់​អតីត​សង្ឃ​អង្គ​នេះ ដូចជា​និមន្ត​តាម​​យន្តហោះ​ឯកជន ទិញ​ទំនិញ​ដោយ​សេរី​មិន​ខ្លាច​អស់​លុយ​និង​មាន​រថយន្ត​ប្រណិត​រាប់​សិប​ គ្រឿង​។​

​អតីត​សង្ឃ​រូប​នេះ​ក៏​ជាប់ចោទ​ពី​បទ​មានកូន​ប្រុស​អាយុ​១១ ​ឆ្នាំ​ម្នាក់​និង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្រី​ជាច្រើន​ក្នុងពេល​សាង​ ផ្នួស​។​

​នាយកដ្ឋាន​ស៊ើបអង្កេត​ពិសេស បាន​រកឃើញថា ព្រះ វី​រ៉ា​ពុល ស៊ូ​ក​ផូល បាន​ទិញ​រថយន្ត​ជាង​៣៥​គ្រឿង​និង​បានប្រគល់​យ៉ាងតិច​​រថយន្ត​២​ទៅ​អោយ​នាយក​ សង្ឃ​ប្រចាំខេត្ត​និង​មួយ​គ្រឿង​អោយ​ទៅ​ប្រធាន​សង្ឃ​ប្រចាំ​ស្រុក​មួយ​។​

​ លោក​ថា​រិត ផេង​ឌី​ត ប្រធាន​នាយកដ្ឋាន​នេះ បាន​និយាយថា ដំបូង​អតីត​សង្ឃ​នេះ​បាន​ទិញ​រថយន្ត​Mercedes-Benzes​ចំនួន​២២​គ្រឿង​ថ្លៃ​ ៩៥​លាន​បាត និង​បាន​បន្ថែម​រថយន្ត​ម៉ាក​ផ្សេងៗ​ចំនួន​៣៥​គ្រឿង​ទៀត​៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post