ថ្ងៃទី​ 11 ខែកក្កដា ឆ្នាំ2013, ម៉ោង 02:40 AM ប្រែសម្រួលៈ ស៊ុនហ្វាន


ចិន (BBC) : មនុស្ស​ពី​៣០ ទៅ​៤០នាក់ បាន​ស្លាប់ ដោយ​សារ​ហេតុ​ការណ៍​បាក់​ដី នៅ​ខេត្ត​ស៊ឺឈួន បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង នេះ​បើ​តាម​ការ​អះ​អាង របស់​ទី​ភ្នាក់​ព័ត៌មាន​រដ្ឋ​ចិន។
ទីភ្នាក់ព័ត៌មានចិន ស៊ីនហួរ បាន យោងសម្តីក្រុមមន្ត្រីក្នុងតំបន់ថា ភ្លៀង​ធ្លាក់យ៉ាងខ្លាំង និងទឹកជំនន់ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានធ្វើឱ្យផ្ទះជាង៣០០ខ្នង និង​មនុស្សជាង៣៦.៨០០នាក់ ត្រូវ​បាន​ជម្លៀស នៅខេត្តស៊ឺឈួន និង​អីុនណាន​។
ភ្លៀង នឹងនៅតែបន្តធ្លាក់នៅខេត្ត​ស៊ឺឈួន ក្នុងរយៈពេល២៤ម៉ោងក្រោយ។ ស្ពាន២ បានបាក់ មួយនៅនៅក្រុងជាងយ៉ូវ និងមួយនៅតឺយ៉ាង។ រថយន្ត យ៉ាងតិច ៦គ្រឿង បានរអិលធ្លាក់ ក្នុងស្ទឹង បន្ទាប់ពី​ភ្លៀង​ធ្លាក់ ។

បើតាមសម្តីមន្ត្រីក្រុងជាងយ៉ូវ បាន​និយាយថា កម្ពស់ទឹកបានកើន​ឡើង​យ៉ាង​ឆាប់រហ័ស ក្នុងរយៈពេល ៥០​ឆ្នាំកន្លងមកនេះ។
គួររំឮកថា កាលពីឆ្នាំ២០១១ មនុស្ស​ជាង​៥លាននាក់ ត្រូវបានរងផល​ប៉ះ​ពាល់ដោយទឹកជំនន់ នៅភាគ​ខាង​កើត​​ប្រទេសចិន។ ខណៈដែលនា​ឆ្នាំ​២០០៨ ការរញ្ជួយដី នៅខេត្ត​ស៊ឺឈួន បានបណ្តាលឱ្យមនុស្សជាង​៩០.០០០​​នាក់ បានស្លាប់ និងបាត់​ខ្លួន ​៕

 

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post