ថ្ងៃទី​ 15 ខែកក្កដា ឆ្នាំ2013, ម៉ោង 02:49 PM


ក្រុង​ឡុងដ៍​៖ និយ​ត​ករ​​ចក្រ​ភព​​អង់​គ្លេស​​មួយ​​រូប​​បាន​​ឲ្យ​​ដឹង​​ថា​ អគ្គិ​ភ័យ​​នៅ​​លើ​​យន្ត​ហោះ​​ម៉ូ​ដែល​ 787​ Dreamliner​ របស់​​ក្រុម​ហ៊ុន​ Boeing Co ដែល​​ចត​​នៅ​​ក្នុង​​អាកាស​យាន​ដ្ឋាន​ Heathrow​នៅ​​ទី​ក្រុង​​ឡុង​ដ៍​​ពុំ​​មាន​​ពាក់​ព័ន្ធ​​ការ​​​បំពេញ​​មុខ​ងា ​រ​​មិន​​ប្រ​ក្រតី​​របស់​​ប្រព័ន្ធ​​អាគុយ​
ដែល​​បាន​​រា​រាំង​​មិន​​ឲ្យ​​យន្ត​ហោះ​​ប្រភេទ​​នេះ​​ហោះ​​ហើរ​​កាល​​ដើម​​ ឆ្នាំ​​នេះ​​ទេ​។ ទី​​ភ្នាក់​ងារ​​អង្កេត​​គ្រោះ​ថ្នាក់​​យន្ត​ហោះ​​(AAIB)​​បាន​​ឲ្យ​​ដឹង​​ ក្នុង​​សេចក្តី​​ថ្លែង​​ការណ៍​​មួយ​​កាល​​ពី​​ថ្ងៃ​​សៅរ៍​​នៅ​​លើ​​គេហ​ ទំព័រ​​របស់​​ខ្លួន​​ថា​ ពុំ​​មាន​​ភ័ស្តុ​តាង​​ណា​​មួយ​​បង្ហាញ​​ពី​​ទំនាក់​​ទំនង​​ផ្ទាល់​​ពី​​ ប្រព័ន្ធ​​អាគុយ​​ថា​​ជា​​ដើម​​ហេតុ​​ផ្ទាល់​​នៅ​​ពេល​​នេះ​​ទេ។ ទីភ្នាក់ងារ​របស់​ចក្រភព​អង់គ្លេស​មួយ​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា​ការ​ស៊ើប​ អង្កេត​នេះ​នឹង​ត្រូវ​ចំណាយ​ពេល​វេលា​ពីរ​បី​ថ្ងៃ​ទៀត​។
ទីភ្នាក់ងារ AAIB កំពុង​ដឹក​នាំ​ការ​ស៊ើប​អង្កេត​ដោយ​មាន​ជំនួយ​ពី​ទីភ្នាក់ងារ​រដ្ឋាភិបាល អាមេរិក ក្រុមហ៊ុន​ផលិត​យន្តហោះ​ប្រភេទ Boeing និង​ក្រុមហ៊ុន​អាកាសចរណ៍ Ethiopian Airlines Enterprise ដែល​ជា​ប្រតិបត្តិករ​យន្តហោះ​នេះ។ អគ្គិភ័យ នេះ​បាន​ជំរុញ​ឲ្យ​មាន​ក្តី​បារម្ភ​ពី​សុវត្ថិភាព​ជា​ថ្មី​អំពី​យន្តហោះ​ ស៊េរី​ថ្មី និង​មាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​បំផុត​របស់​ក្រុមហ៊ុន Boeing មួយ​នេះ ដោយ​ធ្វើ​ឲ្យ​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន​ផលិត​យន្តហោះ​ដែល​មាន​មូលដ្ឋាន​នៅ​ ទីក្រុង​ឈីកាហ្គោ​មួយ​នេះ​ធ្លាក់​ចុះ​ខ្លាំង​បំផុត​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា​កន្លង​ទៅ។
ក្រុមហ៊ុន Boeing កំពុង​ព្យាយាម​ស្តារ​ទំនុក​ចិត្ត​ចំពោះ​យន្តហោះ​ម៉ូដែល 787 របស់​ខ្លួន​ឡើង​វិញ​បន្ទាប់​ពី​បាន​ចត​ចោល​ទូទាំង​ពិភពលោក​កាល​ពី​ខែ​មករា​ ឆ្នាំ​នេះ ដោយ​សារ​ការ​រលាយ​អាគុយ​ស្ងួត​ដែល​បំពាក់​លើ​យន្តហោះ​ប្រភេទ​នេះ​ចំនួន​ពីរ​ គ្រឿង។
លោក Richard Aboulafia អ្នក​វិភាគ​ផ្លូវ​អាកាស​ប្រចាំ​ក្រុមហ៊ុន Teal Group ដែល​ជា​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា​នៅ​ទីក្រុង Fairfax ក្នុង​រដ្ឋ Virginia បាន​ឲ្យ​ដឹង​ថា៖ «វា​ហាក់​ដូច​ជា​គ្រាប់​កាំភ្លើង​ដែល​រត់​យ៉ាង​លឿន​ហើយ​យើង​គេច​ផុត​ទាំង​ លំបាក តែ​វា​មាន​កត្តា​ជា​ច្រើន​ដែល​បង្ក​ឲ្យ​មាន​របួស​។ អគ្គិភ័យ​នេះ​អាច​ជួយ​ឲ្យ​មាន​ការ​ពិនិត្យ​មើល​លើ​ប្រព័ន្ធ​ផ្សេងៗ​នៅ​លើ​ យន្តហោះ​ដើម្បី​វាយ​តម្លៃ​ឡើង​វិញ»។
ពុំ​មាន​នរណា​ម្នាក់​នៅ​លើ​យន្តហោះ 787 Dreamliner របស់​ក្រុមហ៊ុន​អាកាសចរណ៍ Ethiopian នេះ​ទេ នៅ​ពេល​មាន​អគ្គិភ័យ​កើត​ឡើង៕akt

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post