ថ្ងៃទី​ 12 ខែឧសភា ឆ្នាំ2014, ម៉ោង 04:51 PM ដេាយ​​ ៖​​ ហុន ដារ៉ា

ក្រុម​អាវ​ក្រហម​បាន​ដុត​មឈូស ដើម្បី បង្ហាញ​អំពី​កំហឹង​របស់​ពួក​គេ មក​លើ​តុលា​ការ ធម្ម​នុញ្ញ បន្ទាប់​ពីវា​បាន​សម្រេច​ជា​ឯក​ច្ឆ័ន ក្នុង​ការ​ដក​លោក​ស្រី​យីងឡា​ក់ ស៊ី​ណា​វ៉ា​ត្រា និង សមា​ជិក​គណៈ​រដ្ឋ​មន្ត្រី​៩ផ្សេង​ទៀត​ចេញ​ពីតំ​ណែង ពី​បទ​រំលោភ​បំពាន​អំណាច ។
មឈូស​ជា​មួយ​នឹង​រូប​ថត​ចៅ​ក្រម ត្រូវ​បាន​ដុត​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​​ដ៏ធំ​ម្សិល​មិញ​នេះ ។ ក្រុម​អាវ​ក្រហម​បាន​ជួប​ប្រ​ជុំ​គ្នា នៅ​ឯ​ទី​រួម ខេត្ត​ណា​ខម​បា​ទុម ដែល​ជា​ការ​ជួប​ជុំ​គ្នា​ដ៏​ធំ​មួយ ។ មេ​ដឹក​នាំ​អាវ​ក្រហម​តាម​ខេត្ត បាន​ឱ្យ​ដឹង​ថា ពួក​គេ​នឹង​ធ្វើ​គ្រប់​មធ្យោ​បាយ​ទាំង​អស់ ដើម្បី ការ​ពារ​លទ្ធិ​ប្រជា​ធិប​តេយ្យ ។
មេដឹក​នាំ​អាវ ក្រហម​ខេត្ត​ឧត្តម​ឋានី លោក​ខ្វាន់​ចៃ ប្រៃ​ផានា (Kwanchai Praipana) បាន​ឱ្យ​ដឹង​ថា ក្រុម​អាវ​ក្រហម មក​ពី​ខេត្ត​ឧត្តម​ឋានី មាន​ចំនួន ១០០០នាក់ ដោយ​១០០នាក់​ត្រូវ​បាន​ហ្វឹក​ហ្វឺន ជា​ឆ្មាំ​ក្រហម សម្រាប់​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ការ​ពារ លទ្ធិ​ប្រជា​ធិប​តេយ្យ ។ ក្រុម​អ្នក​តវ៉ា​នឹង​បន្ត​នៅ រហូត​ដល់​ថ្ងៃ​ពុធ ហើយនឹ​ង​មិន​ដើរ​ក្បួន​ទៅ កន្លែង​ណា​ទេ ។
លោក​អាភី​ឆាត អ៊ីសុន (Apichart Inson) មេដឹក​នាំអាវ​ក្រហម​ខេត្ត​រ៉ាក់​ឈៀង​ម៉ៃ បាន​និយាយ​ថា ក្រុម​អាវ​ក្រហម​មក​ពី​ភាគ​ខាង ជើង​បាន​ដើរ​ចលនាត​កន្ទុយ​គ្នា ជាមួយ​នឹង​ក្រុម អាវ​ក្រហម​នៅ​ក្នុង​ខេត្ត​ដទៃ​ទៀត ហើយ​បាន មក​ប្រមូល​ផ្តុំ​គ្នា​នៅ​សាលា​ខេត្ត រួម​ទាំង​នៅ ខេត្ត​ឡាម​បាង និង​ខេត្ត​កាម​ភែ​អ៊ិង ផែត ដើម្បី ដុត​មឈូស ។ លោក​បាន​និយាយ​ថា លិខិតតវ៉ាត្រូវបាន បញ្ជូនទៅកាន់អភិបាលខេត្ត ដើម្បីបង្ហាញដល់ ពិភពលោកថា ក្រុមអាវក្រហម បានច្រានចោល សេចក្តីសម្រេចរបស់តុលាការ ប្រឆាំងនឹង នាយករដ្ឋមន្ត្រី ដែលត្រូវបានបោះឆ្នោតដោយ ប្រជាជនរាប់លាននាក់ ហើយថាប្រជាជននឹង ក្រោកឡើង ដើម្បីប្រយុទ្ធប្រឆាំងសម្រាប់យុត្តិ ធម៌សង្គម ។
លោកអាភីឆាត បានអះអាងថា ក្រុមអាវ ក្រហមមួយលាននាក់ ត្រូវបានគេរំពឹងនៅថ្ងៃ នេះ ហើយនោះពួកគេនឹងឃើញថា តើក្រហម មានច្រើន ឬក៏ក្រុមអ្នកគាំទ្រ នៃ​គណៈកម្មា-ធិការកំណែទម្រង់ប្រជាធិបតេយ្យប្រជាជន (PDRC) ដែលប្រឆាំងរបស់រដ្ឋាភិបាល មាន ច្រើនជាង1 ។ ព្រោះមេដឹកនាំ PDRC លោក ស៊ូថេប ថុងស៊ូបាន មុននេះបាននិយាយថា ក្រុម ដែលមានចំនួនអ្នកគាំទ្រតិចជាងគេ ត្រូវដកថយ ​៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post