ថ្ងៃទី​ 10 ខែឧសភា ឆ្នាំ2014, ម៉ោង 04:21 PM ដេាយ​​ ៖​​ ហុន ដារ៉ា

កង​កម្លាំង​រដ្ឋា​ភិបាល​ស៊ីរី បាន​គ្រប់​គ្រង ទី​ក្រុង​ចាស់​ហូម​ឡើង​វិញ បន្ទាប់​ពី​ការ​ជម្លៀស ចេញ​នៃ​កងទ័ព​ឧទ្ទាម ។ ទូរ​ទស្សន៍​រដ្ឋ​បាន​ប្រ​កាស​កាល​ពីថ្ងៃ​ព្រហស្បតិ៍​ថា ទីក្រុង​ចាស់​គឺ “គ្មាន​ទាំង​ស្រុង នៃ​ក្រុម​ភេរ​វករ​ប្រដាប់​អាវុធ” ទៀត​ទេ ប៉ុន្តែ​ក្រោយ​មក​ក្រុម​មន្ត្រី​បាន​បញ្ជាក់​ថា ការ​ជម្លៀស​នេះ គឺ​មិន​ទាន់​បាន​បញ្ចប់​ទាំង​ស្រុង​នៅ​ឡើយ​ទេ ។
មុននេះ អភិបាលក្រុងហូម លោក​តាឡាល អាល់បារ៉ាហ្សី 9ទាលាល លៅ-ពារាឋិប បាន និយាយថា យុទ្ធជនជាង​១.៥០០នាក់ និង​សាច់ញាតិ​របស់ពួកគេបានចាកចេញ ចាប់តាំងពីថ្ងៃ ពុធ ។ ការជម្លៀសនេះគូសបញ្ជាក់នៃការបញ្ចប់ ការប្រយុទ្ធគ្នាបីឆ្នាំមកនេះ នៅក្នុង​ទីក្រុងហូម ។ ហូមជាទីក្រុងទីបីរបស់ប្រទេសស៊ីរី ដែល ត្រូវបានគេហៅថាជា “រដ្ឋធានីបដិវត្តន៍” ។
តំបន់ ភាគច្រើននៃទីក្រុងនេះ បានធ្លាក់ទៅក្នុងកណ្តាប់- ដៃបក្សប្រឆាំង នៅក្នុងឆ្នាំ២០១១ ប៉ុន្តែពីរឆ្នាំ កន្លងទៅនេះ កងកម្លាំងរដ្ឋាភិបាល​បានវាយ ដណ្តើមគ្រប់គ្រងបាន​មកវិញ​បន្តិចម្តងៗ ខណៈ ដែលគេហដ្ឋានរាប់ម៉ឺនខ្នងនៅក្នុងតំបន់នោះ បានស្ថិតទៅក្នុងការឡោមព័ទ្ធ និងការបាញ់ ផ្លោង ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post