ថ្ងៃទី​ 10 ខែឧសភា ឆ្នាំ2014, ម៉ោង 04:45 PM

ក្រុម​មន្ត្រី​និយាយ​ថា យ៉ាង​ហោច​ណាស់ មាន​មនុស្ស​ម្នាក់​ត្រូវ​បាន​ស្លាប់ និង​រាប់​សិប​នាក់ រង​របួស បន្ទាប់​ពីការ​រញ្ជួយ​ដី​ជា​បន្ត​បន្ទាប់​មួយ បាន​វាយ​ប្រហារ​តំបន់​ភាគ​ខាង​ត្បូង ប្រទេស ប៉ាគីស្ថាន ។
ការិយាល័យអង្កេតភូគព្ភសាស្ត្រ​សហរដ្ឋអាមេរិក បានរាយ​ការណ៍​ថា ការរញ្ជួយដីនេះ មានកម្រិត៤,៦ ដែលបានវាយប្រហារភាគ ខាង​ជើង នៃទីក្រុងណាវ៉ាបស៊ាស (Nawab-shah) នៅក្នុងខេត្តសីដ្ហ (Sindh) ។ វាប៉ះ ទង្គិចក្នុងទំហំ​ប្រហែល១៥,៤គីឡូម៉ែត្រ ។
ប្រព័ន្ធផ្សព្វផ្សាយប៉ាគីស្ថាន បានរាយការណ៍ថា ដំបូលនៃអគារជាច្រើនបានដួលរលំ អគ្គិសនីត្រូវបានកាត់ផ្តាច់ និងស្ថានភាពនៃការ សង្គ្រោះបន្ទាន់មួយ ត្រូវបាន​គេ​ប្រកាសឡើង ។ កាលពីខែកញ្ញា មានការរញ្ជួយដីដ៏ធំមួយ បានសម្លាប់មនុស្សជាង៣០០នាក់ នៅក្នុងតំបន់ ដាច់ស្រយាលភាគអាគ្នេយ៍ ខេត្តបាឡូជីស្ថាន (Balochistan) នៃប្រទេសប៉ាគីស្ថាន ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post