ប្រទេស​ឡាវ​៖​ ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ឡាវ លោក ដួងចៃ ភិ​ជិត( Douangchay Phichit) និងមន្ដ្រី​ជាន់​ ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាលជាច្រើនរូបទៀត ត្រូវបាន​គេអះអាង​ថា​ បានស្លាប់​នៅក្នុង​​ការធ្លាក់​យន្តហោះ​​យោធានៅ​ថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០១៤​នេះ ស្ថិត​នៅ​ភាគ​ខាងជើងប្រទេសឡាវ។​
បើ​តាម​ប្រភព​ពី​កាសែត​បាងកក​ប៉ុស្ដិ៍​ ផ្សព្វផ្សាយ​ថា​ យន្ដហោះ​យោធា​នេះ​ជា​ ប្រភេទ​ NA74-300​ បាន​ធ្លាក់​នៅ​វេលា​ ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៧​ ខែ​ ឧសភា​ ស្ថិត​នៅ​ភាគ​ឦសាន​ ខេត្ដ​  Xiang​ Khoung ក្រោយ​ការ​ហោះ​ ហើរ​ចេញពី​ទីក្រុង​វៀង​ច័ន្ទ​ ប្រទេស​ឡាវ​។​
ប្រភព​បន្ដ​ទៀត​ថា​ អ្នក​ធ្វើ​ដំណើរ​ក្នុង​យន្ដហោះ​នេះ​មានចាប់ពី១៨នាក់ ដល់២០​នាក់​ ដែលក្នុងនោះ​រួម​មាន​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​ឡាវ​ លោក​ ដួងចៃ ភិ​ជិត​, អភិបាលក្រុង​វៀង​ច័ន្ទ​ លោក​ សូ​ខាញ់ ម៉ា​ហា​ឡា​ត​ (Soukanh Mahalath), រដ្ឋមន្ដ្រី​សន្ដិសុខ​សាធារណៈ​ លោក​ថុ​ង​ បាញ់​ សេន​ហ្គា​ហ្វូ​ន​ និង​មន្ដ្រី​សំខាន់ៗ​ដទៃផ្សេង​ទៀត​។​
មូលហេតុ​បណ្ដាល​ឱ្យ​ធ្លាក់​យន្ដហោះ​ នេះ​នៅ​មិន​ទាន់​បាន​បញ្ជាក់​នៅឡើយ​។​
ព័ត៌មាន​ចុង​ក្រោយ​ស្ដី​អំពី​ហេតុការណ៍​នេះ​បញ្ជាក់​ថា​អ្នកដំណើរ​ក្នុង​យន្ដហោះ​៣​នាក់​មានភ័ព្វ​សំណាង​រួច​ផុត​ពី​សេចក្ដីស្លាប់​។
យោង​តាម​កាសែត​ថៃ​រ៉ា​ត មនុស្ស​ពី​១៨​ទៅ​២០​នាក់​បាន​ស្ថិតនៅក្នុង​យន្តហោះ និង​មាន​តែ​៣​នាក់​នៅ​មាន​ជីវិត រួម​មាន​អ្នក​បើក​អម​​ម្នាក់ គិលានុបដ្ឋាកយិ​ការម្នា​ក់​និង​មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​។
​ទីភ្នាក់ងារ​សារព័ត៌មាន​ក្យូ​ដូ បាន​រាយការណ៍​មុននេះ​ថា ពួក​មន្ត្រី​ឡាវ​ទាំងនេះ​បាន​ធ្វើដំណើរ​ទៅ​ខេត្ត​សៀង​ខួង​សំរាប់​ចូលរួម​ពិធី​ផ្លូវ​​ការ​មួយ តែ​យន្តហោះ​បាន​ធ្លាក់​មុន​ចុះចត​។
​សូម​បញ្ជាក់​ថា​ កាលពី​ខែតុលា​ ឆ្នាំ​ ២០១៣​ យន្ដហោះ​ឡាវ​ ប្រភេទ​ATR-72​ បាន​ហោះហើរ​ក្នុងអំឡុងពេល​មាន​ខ្យល់​ ព្យុះ​ខ្លាំង​មួយ​ ហើយ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ ទន្លេមេគង្គ​បណ្ដាល​ឱ្យ​អ្នកដំណើរ​ក្នុង​នោះ​ ៤៩​នាក់​បាត់បង់​ជីវិត​ ក្នុង​នោះ​មាន​ជន​ ជាតិខ្មែរ​ម្នាក់​ដែល​ជា​អ្នកបញ្ជា​យន្ដហោះ​ នោះ​ផង​ដែរ​៕ចេញផ្សាយថ្ងៃទី 17-05-2014, 6:41 pm) | ពលសេនា
លោក​ដួងចៃ ភិ​ជិត ( Douangchay Phichit) បាត់បង់​ជីវិត​ក្នុងការ​ធ្លាក់​យន្តហោះ​កាលពី​ថ្ងៃ​សៅរ៍​ ទី​១៧​ ខែឧសភា​ ឆ្នាំ​២០១៤​ នៅ​ភាគ​ខាងជើង​ប្រទេស
លោក​ដួងចៃ ភិ​ជិត ( Douangchay Phichit) បាត់បង់​ជីវិត​ក្នុងការ​ធ្លាក់​យន្តហោះ​កាលពី​ថ្ងៃ​សៅរ៍​ ទី​១៧​ ខែឧសភា​ ឆ្នាំ​២០១៤​ នៅ​ភាគ​ខាងជើង​ប្រទេស
tyui-(1)tyui-(2)tyui-(3)tyui(1)
 190


( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post