ថ្ងៃទី​ 19 ខែឧសភា ឆ្នាំ2014, ម៉ោង 03:11 PM ដេាយ​​ ៖​​ ហុន ដារ៉ា

កុ្រម​អ្នក​ជួយ​សង្គ្រោះ បាន​បញ្ឈប់​ការ ស្វែង​រក​អ្នក​ដំណើរ ដែល​បាន​បាត់​ខ្លួន​នៅ​ក្នុង គ្រោះ​ថ្នាក់​លិច​សាឡាង​មួយ នៅ​ប្រទេស​បង់​ក្លា​ដែស នៅ​ថ្ងៃសៅ​រ៍ បន្ទាប់​ពី​បាន​ស្រង់​សាក សព​មនុស្ស​ចំនួន​៤០នាក់ ដែល​បង្ក​ឱ្យ​មាន​កំហឹង នៅ​ក្នុង​ចំណោម​សាច់​ញាតិ​នៃ​អ្នក​ដំណើរ ។
ប្រធាន​អាជ្ញា​ធរ​ដឹក​ជញ្ជូន​ជើង​ទឹក​បង់​ក្លា​ដេស លោក​ស៊ាម​សុដូ​ហា ខាន​ដាគឹ (Sham- suddoha Khandaker) បាន​ឱ្យ​ដឹង​ថា ក្រុម អ្នក​មុជ​នឹង​ចាក​ចេញ​ពី​តំបន់​ទន្លេ Meghna កន្លែង​ដែល​កប៉ាល់ M.V Miraz-4 បាន​លិច នៅ​ក្នុង​ព្យុះ​មួយ កាល​ពីថ្ងៃ​ព្រហស្បតិ៍ ។ នៅ មាន​ភាព​មិន​ច្បាស់​លាស់​នៅ​ឡើយ អំពី​ចំនួន អ្នក​ដំណើរ​ពិត​ប្រាកដ​នៅ​លើ​នាវា ហើយ​អាជ្ញា​ធរ មិន​បាន​ផ្តល់ នូវ​បញ្ជី​ឈ្មោះឱ្យ​ពេញ​លេញ​ណា មួយ​ទេ ។
លោក​បាន​និយាយ​ថា យើង​កំពុង​អំពាវ​នាវ ឱ្យ​បញ្ចប់​ការ​ស្វែងរ​ក ដោយ​សារ​តែ​កប៉ាល់​ត្រូវ បាន​គេ​​សណ្តោង​ចេញ​ទៅ​ច្រាំង​រួច​ហើយ និង យើង​រក​មិន​ឃើញ​មាន​សាក​សព​ទៀត​ទេ ។ ចំនួន​សាក​សព ដែល​ក្រុម​សង្គ្រោះ​បាន​ស្រង់​មក មាន​៤០​នាក់ ។ លោក​សេន​ហ្វូល ហូសាន់ មន្ត្រី​រដ្ឋ​បាល មូល​ដ្ឋាន បាន​និយាយ​ថា ប្រតិ​បត្តិករ​នាវា​នៅ បង់​ក្លា​ដេស ជា​ធម្ម​តា​មិន​ដែល​មាន​បញ្ជី​ឈ្មោះ នៃ​អ្នក​ដំណើរ​ទេ ហើយក៏​​គ្មាន​បញ្ជី​ឈ្មោះ​អ្នក​ដំណើរ នៅ​ក្នុង​គ្រោះម​ហន្ត​រាយ​ចុង​ក្រោយ បំផុត​នេះ​ដែរ ។ សាច់​ញាតិ​អ្នក​ដំណើរ​ម្នាក់​បានសួ​រ “ខ្ញុំមិ​ន បាន​ឃើញ​បង​ប្រុស​ទេ គាត់​នៅ​ឯណា​? ហេតុ​អ្វី បាន​ជា​អាជ្ញា​ធរ​បញ្ឈប់​ការ​ស្វែងរ​ក?​” ។
ប៉ូលិស បាន​ប៉ាន់​ប្រមាណ​ថា យ៉ាង​ហោច​ណាស់​១០០ នាក់​ត្រូវ​បាន​បាត់​ខ្លួន ។ អ្នក​មុជ​ទឹក​សង្គ្រោះ​ម្នាក់ លោក​ម៉ាស៊ុ​ឌុល ហា​ឃ្ចី (Masudul Haque) បាន​ឱ្យ​ដឹង កាល​ពីល្ងា​ច​ថ្ងៃ​សុក្រ​ថា លោក​បាន​រក​ឃើញ សាក​សព​៩នាក់ ប៉ុន្តែ​មាន​ច្រើន​ទៀត​បាន​ជាប់ ក្នុង​បន្ទប់​កាប៊ីន ។ លោក​បាន​ថ្លែង​ថា យើង​បាន រក​ឃើញ​សាក​សព​ភាគ​ច្រើន ពី​ដំបូល​ក្រោម និង​នៅ​ខាង​ក្រៅ ប៉ុន្តែ​មិន​អាច​បើក​ទ្វារ​បន្ទប់ កាប៊ីន​បាន​ទេ ដែល​អ្នក​ដំណើរ​ជា​ច្រើន​បាន​សម្ងំ បន្ទាប់​ពី​ព្យុះ​បាន​បោក​បក់ ។ “ខ្ញុំ​បាន​ព្យាយា​ម បើក​ទ្វារ​ទាំង​នោះ ប៉ុន្តែ​មិន​អាចបើ​ក​បាន ដោយ​សារ​តែ​មាន​ទំហំ​ដី​ខ្សាច់​ច្រើន​ពេក ដែល​បាន កប់​ពី​លើ​ទ្វារ” ។
សាច់ញាតិ​បាន​មក​ប្រមូល​ផ្តុំ​គ្នា នៅ​លើ ច្រាំង​ទន្លេ Meghna នៅ​ជិត​កន្លែង​ដែល សាឡាង​បាន​ក្រឡាប់ ។ សាក​សព​ជា​ច្រើនមា​ន គ្រប​ក្រ​ណាត់ បាន​ដាក់​រដូក​រណែល​នៅ​លើ​ដី ។ លោក​មហា​ម៉េត អាលី ជា​ប្រធាន​នា​យក​រដ្ឋាន​ដឹក​ជញ្ជូន​ទឹក​សាប​បង់​ក្លាដេ​ស បាន​ និយាយ​ថា សាឡាង​នេះ​បាន​ដឹក​លើស​ទម្ងន់ ហើយ​នៅ​ដំបូល​ក្រោម​បាន​ផ្ទុក​ទំនិញ ។
ក្រុម​​មន្ត្រី​កំពុងស៊ើ​ប​អង្កេត ថា​តើ​នាវា​នេះ​ដឹក​លើស ទម្ងន់ ឬ​រចនា​ឡើងខុ​ស​បច្ចេក​ទេស ។ ការ​ដឹក​ជញ្ជូន​តាម​ទឹក​គឺ​ពេញ​និយម​ណាស់ នៅ​ក្នុង​ប្រទេស​តំបន់​ដី​សណ្ត​មួយ​នេះ ហើយ ទន្លេ Meghna ជា​កន្លែង​មាន​គ្រោះ​ថ្នាក់​យ៉ាង ច្រើន​កន្លង​ទៅ ។ នៅ​ឆ្នាំ​២០១២ យ៉ាង​ហោច ណាស់​មនុស្ស ១៥០​នាក់​បាន​ស្លាប់ នៅ​ពេល នាវា​ដឹក​អ្នក​ដំណើរ ប្រមាណ​២០០​នាក់​បាន​លិច នៅ​ពេល​យប់​ក្នុង​ទន្លេ​នេះ ។ នៅក្នុង​ឆ្នាំ​២០០៣ នាវា​មួយ​ដែល​ផ្ទុក​មនុស្ស​ចង្អៀត​ណែន​តាន់​តាប់ បាន​ក្រឡាប់​នៅ​ក្នុង​ទឹក​ជំនន់ នៅ​ចំណុច​ប្រសព្វ នៃ​ទន្លេ Padma ទេន្លេ Meghna និងទន្លេ Dakatia នៅ​ជិត​រដ្ឋ​ធានី​ដាកា ។ មាន​មនុស្ស រហូត​ដល់​ទៅ​៤០០​នាក់​បាន​ស្លាប់ ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post