(ស៊ិនហួ)៖ ព្យុះភ្លៀងបាន វាយប្រហារ សង្គ្រប់លើខេត្តហួណាន ភាគកណ្តាល ប្រទេសចិន យ៉ាងដំណំ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៤ កន្លងទៅនេះ ដែលបានបណ្តាល ឲ្យមនុស្ស ១២នាក់ស្លាប់ និង ២នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅឡើយ រហូតមកដល់ថ្ងៃអង្គារ ។
ទឹកភ្លៀងធ្លាក់មកជាច្រើន ម៉ោងបានបណ្តាល ឲ្យទឹកទន្លេ សៀងជាង នៃទីក្រុងឆាងសា របស់ ខេត្តហួណាន ឡើងខ្ពស់ដល់កម្រិត ប្រកាសអាសន្ន។ ប្រជាពលរដ្ឋរាប់ពាន់ គ្រួសារត្រូវបាន អាជ្ញាធរ ជម្លៀសចេញ ទៅកាន់ទីកន្លែងមានសុវត្ថិភាព ស្របពេល ដែលស្ថានការមិនទាន់មាន ភាពប្រសើរ ឡើងវិញនោះ។
គួរបញ្ជាក់តាមសារព័ត៌មាន ក្នុងតំបន់ឲ្យដឹងថា មនុស្សប្រមាណ ១,៣៧លាននាក់ រស់នៅ ទីក្រុងចំនួន ៨ នៃខេត្តហួណាន បាន និង កំពុងទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនេះ ហើយគេហដ្ឋានប្រមាណ ៣.៤៣១ ខ្នងបានដួលរលំរួចមកហើយ ។

*** កំណត់សម្គាល់ ***
ព័ត៍មាននេះ ផ្សព្វផ្សាយ ជាសាធារណៈ នៅ ម៉ោង16:34 ថ្ងៃទី27 ខែ05 ឆ្នាំ2014 ដោយ គេហទំព័រ សារព័ត៌មាន​ខ្មែរ ដើមអម្ពិល ។ សូមបញ្ចាក់ថា ទិន្នន័យខាងលើ អាចត្រូវបាន កែប្រែរ ឬ លុប ដោយ ម្ចាស់នៃព័ត៍មាន ហើយ Khmer-News.Org មិនមែនជាភាគីគ្រប់គ្រង ឬ ទទូលខុសត្រូវឡើយ។ អំពី បញ្ហាផ្សេងៗ ឬ កំរិតជំនឿទុកចិត្ត នៃ ព័ត៍មាននេះ សូមទាក់ទង ទៅ សារព័ត៌មាន  ដើមអម្ពិល 

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post