ថ្ងៃទី​ 26 ខែឧសភា ឆ្នាំ2014, ម៉ោង 03:39 PM ដោយ​ ៖ សុខ សាន

ក្រោយ​ពេល​ធ្វើ​ទស្សន​កិច្ច​ទៅ​កាន់​ហ្វី​លី​ពីន នៅ​សប្តាហ៍​នេះ​របស់​លោក​នា​យក​រដ្ឋ​មន្ត្រី វៀត​ណាម អ្នក​វិភាគ​និ​យាយ​ថា ជា​បំណ​ង​ដែល ទី​ក្រុង​ហាណូយ​ប្តេ​ជ្ញា ដើម្បី​រឹត​ចំ​ណង​មិត្ត​ភាព កាន់​តែ​ជ្រាល​ជ្រៅ​ជា​មួយ​ទី​ក្រុង​ម៉ា​នីល ដើម្បី ប្រ​ឈម​មុខ​នឹង​ជម្លោះ​ដែន​សមុទ្រ​ជា​មួយ​ចិន ។
លោក ង្វៀន តាន់ យ៉ុង ថ្លែងថា ប្រទេសទាំង ២ នឹង “រំលែក​​នូវ​ក្តីព្រួយបារម្ភដ៏ជ្រាលជ្រៅ ស៉្តីពី ក៉ារបំពាន​លើច្បាប់​អន្តរ​ជាតិ​ពី​សំណាក់ប្រទេស ចិន” ពី​វិបត្តិ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង ។
តាម​គោល​ការណ៍​ច្បាប់ ទី​ក្រុង​ម៉ា​នីល កាល​ពី​ឆ្នាំ​មុន បាន​ដាក់​បណ្តឹង​​ផ្លូវ​ការ​នៅ​មុន ពេល​តុ​​លា​ការ​អន្តរ​ជាតិ ស្តីច្បាប់នៃជម្លោះ ជាមួយប៉េកាំង ដែលអះអាងថា ខ្លួនមាន​កម្ម​សិទ្ធិ​ទាំង​ដែន​ដី និងដែនទឹកក្នុងសមុទ្រចិនខាង ត្បូង។ លោក វ៉ូ កាង វៀត អ្នកសិក្សាពីបញ្ហា សមុទ្រចិនខាងត្បូងនិយាយថា វៀតណាម ជាប្រទេសតូច​មួយដែល​ប្រឈម​មុខនឹងប្រទេស ធំដូចជាចិន គឺគួរតែពឹង​ផ្នែកលើច្បាប់អន្តរជាតិ ហើយអនុវត្តតាមជំហានរបស់ហ្វីលីពីន ហើយ វៀតណាម គួររុញចិនទៅ​ដល់ដៃតុលាការអន្តរ​​ជាតិ​នៅពេលណាមួយ ប៉ុន្តែត្រូវការសិក្សា យ៉ាងលម្អិត ដើម្បីរកអ្វីដែលជាទិដ្ឋភាពពិត ដើម្បីប្រើក្នុង ការដោះស្រាយជម្លោះប្រឆាំង ចិន ហើយវៀតណាម មិនគួរ​ចម្លង​គំរូតាម ហ្វីលីពីននោះទេ ។
ជម្លោះចិនវៀតណាមជាការ សាកល្បងចំពោះតួនាទីអាមេរិកនៅអាស៊ី
ជម្លោះមិនឈ្នះមិនចាញ់ស្តីពីការខូងប្រេង របស់ក្រុមហ៊ុនចិន នៅដែនសមុទ្រចិនខាងត្បូង ដែល​រង​ការ​ប្រ​ឆាំង​​យ៉ាង​​ដាច់​អហង្ការ​ពី​វៀត​ណាម បាន​ក្លាយ​ជា​ការ​ធ្វើ​តេស្ត​ចំពោះ​រដ្ឋ​បាល របស់​លោក បារ៉ាក់ អូបាម៉ា ចំពោះតួនាទីសំខាន់ របស់​ខ្លួន​ទាំង​ផ្នែក​នយោ​បាយ​ការ​ទូត និង​កម្លាំង យោធានៅទ្វីបអាស៊ី ។ វៀតណាមនិយាយថា ការ​ខូងប្រេងនោះ គឺគំរាមដល់សេរីភាពនៃ នាវាចរណ៍ និងសន្តិសុខក្នុងតំបន់ផងដែរ ។
ទន្ទឹមនឹងនោះ អ្នក​នាំ​ពាក្យនៃក្រសួង ការបរទេសចិន លោក ហុង ឡី បានចោទ-ប្រកាន់វៀតណាមថា បង្កភាពតានតឹង ដោយ ប៉ះពាល់លើអធិបតេយ្យភាពរបស់ចិន។ លោក ថ្លែងថា “វៀតណាមបំផ្លើសការពិត បំភ្លៃពីត្រូវ ទៅជាខុសសម្រាប់ពិភពលោក ហើយ​លាបពណ៌ ខ្មៅមកលើចិន និងព្យាយាមចោទប្រកាន់ទាំង មិន​សមហេតុ​ផលមកលើចិនជានិច្ច ។ សាររបស់ចិន គឺមានអត្ថន័យបំផុតចំពោះ គូប្រជែងទឹកដីរបស់ទីក្រុងប៉េកាំង គឺមិនមែន ត្រឹមតែហ្វីលីពីន និងវៀតណាមប៉ុណ្ណោះទេ ដែល​នឹងមានការព្រួយបារម្ភខ្លាំងនោះ ព្រោះ នោះមិនមែនតែរឿងខូងយកប្រេងទេ គឺមាន ទាំងបញ្ហាកម្លាំងយោធា ដែលត្រូវប្រើប្រាស់ ផងដែរ ហើយប្រទេសទាំងនោះ មានអារម្មណ៍ ថាមិនអាចទប់ទល់នឹងចិនបានឡើយ ។
លោក ប្រធានាធិបតីចិន ស៊ី ជីន ពីង មានប្រសាសន៍ ថា ចិនតែងតែធ្វើការយ៉ាងច្រើន​ដើម្បីដោះ​ស្រាយ​ជម្លោះដោយ​សន្តិវិធី ស្តីពីអធិបតេយ្យ​​ភាពលើដែនសមុទ្រ ហើយមានចម្ងល់នឹងអ្វី ដែលប្រជាជាតិនៅអាស៊ីអាគ្នេយ៍ បែរជាខំ ស្វែងរកសម្ព័ន្ធ​មិត្រមក​ប្រឆាំង​នឹង​ចិនទៅវិញ ។ លោកថា “យើងគួរគោរពហើយ​គិតគូរពីសុវត្ថិភាព​នៃប្រទេសទាំងអស់ ហើយប្រទេសដែល ខំពង្រឹងសម្ព័ន្ធ​ភាពខាង​យោធាប្រឆាំងនឹងភាគី ទី ៣ គឺមិនដែលមានផល​ប្រយោជន៍​ដល់សន្តិសុខ ក្នុងតំបន់ឡើយ ៉។
ទីក្រុង​ប៉េកាំង កំពុងខិតខំបំផ្លាញចោល នូវឥទ្ធិពលរបស់អាមេរិកនៅអាស៊ី ដោយវាយ តម្លៃថាអាមេរិក នឹងមិនប្រើ​កម្លាំង​យោធា ដើម្បីវាយប្រហារប្រឆាំងនឹងចិនទេ ។ គំនិត របស់ចិន គឺចង់ផ្តល់ឱ្យអាមេរិកនូវជម្រើសមួយ ថា អាមេរិកមិនអាចឈ្នះ​បានឡើយ ទោះជា អាមេរិកចង់វាយចិនពីដែន​កោះ ឬតាមរយៈ សម្ព័ន្ធមិត្រយោធា​របស់​ខ្លួនក៏ដោយ ហេតុនេះ សារនេះជាសញ្ញាយ៉ាងសំខាន់ ទៅកាន់សម្ព័ន្ធមិត្រ ដែលពួកគេមិនមានសហរដ្ឋអាមេរិកជាបង្អែក ដែលមានន័យថា ប្រទេសមហា​អំណាច​ពិត​ប្រាកដ ដែលពួកគេត្រូវពឹងផ្អែក និងត្រូវទាក់ ទងជាមួយទាំង​ពេលនេះនិងទៅអនាគត គឺចិន តែមួយគត់​ ។
ចិនអះអាងថាមានអ្នកស្លាប់ ៤ នាក់ ក្នុង ហេតុការណចលាចលនៅវៀតណាម
បុគ្គលិក ៤នាក់របស់ក្រុមហ៊ុនចិន ដែល ជាអាជីវកម្មរបស់រដ្ឋ បានស្លាប់ក្នុងហេតុការណ៍ កុបកម្មនៅវៀតណាម កើនឡើងទ្វេដងលើស ពីការប្រកាស​ចំនួនអ្នក​ស្លាប់លើក​មុននេះ ខណៈ ភាពតានតឹង ស្តីពីវិវាទដែនសមុទ្រនៃប្រទេស កុម្មុយនីស្តទាំង ២កំពុង​ក្តៅគគុក ។ ក្រុមហ៊ុន China Metallurgical Group Corpo-ration អះអាងថា អំពើហិង្សាកាលពីសប្តាហ៍ មុន មិនត្រឹមតែធ្វើឱ្យបាត់បង់ជីវិត ៤នាក់ទេ គឺមានបុគ្គលិកចំនួន ១២៦ នាក់ទៀតរងរបួស ដែរ ហើយពេលនេះកំពុងពិនិត្យឌីអិនអេ ដើម្បី បញ្ជាក់ពីអត្តសញ្ញាណនៃអ្នកស្លាប់នៅឡើយ ។
ជនជាតិចិនរាប់ពាន់នាក់ បានធ្វើដំណើរ ចេញ​ពី​វៀតណាម ចាប់តាំងពីកើតហេតុចលា​ចលនោះមក ។ ដំបូងរដ្ឋាភិបាលវៀតណាម បាន លើកសរសើរ ចំពោះការ​បង្ហាញ​នូវទឹកចិត្ត ស្នេហាជាតិរបស់ប្រជាជន ប៉ុន្តែ​បានកែប្រែចិត្ត ក្រោយពេល កើតហេតុការណ៍ហិង្សា ដោយ មានការវាយកម្ទេចរោងចក្រ ដែលមិនមាន ជាកម្ម​សិទ្ធិជនជាតិ​ចិនជាច្រើនទៀត ដែលនាំ ឱ្យប៉ះពាល់​ដល់​មុខមាត់ប្រទេស ដែលធ្លាប់ត្រូវ គេមើលឃើញថា ជាទឹកដីមានសុវត្ថិភាពសម្រាប់ ការវិនិយោគទុនពីបរទេសនោះ ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post