គៀវ, (ស៊ិនហួ)៖ ស្របពេលដែលអ៊ុយក្រែន កំពុងចាប់ផ្តើមធ្វើ កំណែទម្រង់ បន្ទាប់ពីមេដឹកនាំថ្មី ទើប ឡើងកាន់តំណែងនោះ អំពើហិង្សា និង ការបាញ់សម្លាប់គ្នា នៅតែបន្តកាន់តែធ្ងន់ធ្ងរខ្លាំង នៅភាគខាង កើតប្រទេស ហើយប្រការនេះ ពិតជាឧបសគ្គចម្បង ដែលកំពុងឈរពាំងផ្លូវ ទៅរកដំណោះ ស្រាយវិបត្តិ ទាំងអស់ ដូចដែលប្រធានាធិបតីថ្មី បានស្បថសច្ចាមុនឡើង កាន់តំណែងរបស់ខ្លួនថានឹងឆ្លើយ តបបញ្ហា នានា ដោយប្រសិទ្ធភាពនោះ។
សារព័ត៌មានស៊ិនហួ បានចេញផ្សាយនៅថ្ងៃអង្គារ ទី២៧ ខែឧសភា នេះថា រដ្ឋាភិបាលថ្មី អ៊ុយក្រែន បាន ប្រកាសថា នឹងសងបំណុលហ្គាស ដែលជំពាក់ក្រុមហ៊ុនរុស្ស៊ីទាំងអស់ ដើម្បី ដោះស្រាយវិវាទរវាង គ្នាកន្លងមក ប៉ុន្តែនេះគ្រាន់តែតំណាក់កាលដំបូងប៉ុណ្ណោះ ដើម្បីដោះ ស្រាយវិបត្តិ ព្រោះបញ្ហាជម្លោះ ជាតិសាសន៍ និង ទឹកដី ហាក់ធំធេងខ្លាំងជាងបញ្ហាសេដ្ឋកិច្ច នេះទៅទៀត។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ ម្សិលមិញនេះ ពួកសកម្មប្រយុទ្ធបំបែករដ្ឋ និង គាំទ្ររុស្ស៊ី ស្ថិតនៅ ទីក្រុង ដូណេកស៍ ភាគខាងកើតប្រទេសអ៊ុយក្រែន បានប៉ះទង្គិចគ្នាជាមួយនឹងកងកម្លាំង រដ្ឋាភិបាល នៅឯ ស្ថានីយ៍រថភ្លើង និង ព្រលានយន្តហោះ ហើយក្នុងដែរ សម្លេងបាញ់កាំភ្លើង និង គ្រាប់បែកផ្ទុះ បានលាន់ឮយ៉ាងខ្លាំង ស្របពេលដែលយន្តហោះចម្បាំងជាច្រើនបានចេញ ប្រតិបត្តិការហោះហើរ គ្របពីលើតំបន់នោះ។
ទោះបីជាយ៉ាងណាក៏ដោយ នេះជាការសាកល្បងនៃសមត្ថភាពដឹកនាំប្រទេសរបស់លោក ប្រធានាធិបតី ផដេត្រូ ផរ៉ូហ្សេនកូ ដែលជាអតីតអ្នកជំនួយដ៏ស្តុកស្តម្ភរបស់អ៊ុយក្រែន ថាតើបញ្ហា ខ្មួលខ្មាញ់ ដែលនាំឲ្យ ពិភពលោកឈឺក្បាលជាច្រើនខែមកហើយនោះ នឹងត្រូវដោះស្រាយ ដោយរបៀបណា។

*** កំណត់សម្គាល់ ***
ព័ត៍មាននេះ ផ្សព្វផ្សាយ ជាសាធារណៈ នៅ ម៉ោង16:28 ថ្ងៃទី27 ខែ05 ឆ្នាំ2014 ដោយ គេហទំព័រ សារព័ត៌មាន​ខ្មែរ ដើមអម្ពិល ។ សូមបញ្ចាក់ថា ទិន្នន័យខាងលើ អាចត្រូវបាន កែប្រែរ ឬ លុប ដោយ ម្ចាស់នៃព័ត៍មាន ហើយ Khmer-News.Org មិនមែនជាភាគីគ្រប់គ្រង ឬ ទទូលខុសត្រូវឡើយ។ អំពី បញ្ហាផ្សេងៗ ឬ កំរិតជំនឿទុកចិត្ត នៃ ព័ត៍មាននេះ សូមទាក់ទង ទៅ សារព័ត៌មាន  ដើមអម្ពិល 

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post