ប្រែសម្រួលដោយ៖​ ពៅ មេត្តា​ | ថ្ងៃអង្គារ ទី27 ឧសភា 2014, 04:16 PM​

ក្រុមយោធាថៃ ត្រូវបានដាក់ពង្រាយដើម្បីថែរក្សាសន្តិសុខតាមដងផ្លូវ នៅក្រុងបាងកក (រូបថតពី៖ AFP)
យោធា​ថៃ​នៅ​ថ្ងៃ​អង្គារ​នេះ បាន​ឆ្មក់​ចូល​ក្នុង​មូលដ្ឋាន​របស់​ក្រុម​អា​វប្រ​ហម ជា​ក្រុម​ដែល​ធ្វើសកម្មភាព​តវ៉ា​ដើម្បី​គាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​បណ្តេញចេញ​ពី​តំណែង​មាន​លោកស្រី យី​ងឡាក់ និងបងប្រុស​របស់​លោកស្រី​គឺ​លោក ​ថាក់ស៊ីន​។​
​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​ចុះផ្សាយ​ថា យោធា​ទៅ​បំបែក​ការប្រមូលផ្តុំ​របស់​ក្រុម​អាវ​ក្រហម នៅ​ខេត្ត​ភាគ​ជើង​នេះ ដើម្បី​បង្កា​រការតវ៉ា​របស់​ក្រុម​នេះ ប្រឆាំង​រដ្ឋាភិបាលយោធា ដែល​កើតចេញ​ពី​ការធ្វើ​រដ្ឋប្រហារ​។ ក្រុម​យោធា​ក៏​បាន​ឆែកឆេ​រលើ​ស្ថានីយ​វិទ្យុ​ចំនួន​៥១ នៅ​រ៉ាក់ឈាង និង​បាន​ឆែកឆេរ​លើ​ឯកសារសម្ភារ​អេឡិចត្រូនិ​ចនៅតាម​ផ្ទះ និង សណ្ឋាគារ​មួយចំនួន​ទៀត​។​
​ចាប់តាំងពី​យោធា​ធ្វើ​រដ្ឋប្រហារ​តាំងពី​ថ្ងៃ​ទី​២២​ ខែ​ឧសភា​មកសណ្ឋាគារ​ពីរទៅ​បី​ហើយ ដែលយោធា​ឆែកឆេរដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​បង្ការការតវ៉ា​ពី​ក្រុម​ដែល​មាន​និន្នាការ​ផ្សេងៗ​។
មេដឹកនាំ​យោធា​ថៃ​ដែល​កើតចេញពី​ការធ្វើ​រដ្ឋប្រហារ​ នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ បន្ទាប់​ពី​ទទួលបាន​ការអនុញ្ញាត​ពី​ព្រះរាជា ក្នុង​ការដឹកនាំ​ប្រទេស​រៀបចំ​ស្ថានភាព​នយោបាយ​នោះ បាន​ប្រកាស​ព្រមាន​ថា នឹង​បង្ក្រាប​រាល់​ការប្រមូលផ្តុំ​តវ៉ា​នានា​ប្រឆាំង​រដ្ឋាភិបាល​របស់​លោក​។​
​មេបញ្ជាការ​កំពូល​រូបនោះ​ក៏​បាន​បញ្ជាក់ថា កម្លាំង​យោធា​របស់​លោក​ចាត់​វិធានការ​ការពា​រ និង​ទប់​ស្តាត់​ចំពោះ​ហិង្សា​នយោបាយ ដែល​បាន​កើតមាន​ក្នុង​ព្រះរាជាណាចក្រ​ថៃ​ជាង​៦​ខែ​មកនេះ​។ លោក​បាន​ជំរុញឲ្យបាន​បាតុករ​ដែល​ប្រឆាំង​ការធ្វើ​រដ្ឋប្រហារ​ទាំងអស់ ត្រូវ​បញ្ឈប់​សកម្មភាព​ដើម្បី​ជៀសវាង​បង្ក​ទុក្ខទោស​ដល់​ខ្លួនឯង និង​ក្រុមគ្រួសារ​ព្រោះ​បច្ចុប្បន្ន​ច្បាប់​កំពុង​ត្រូវ​រឹតបន្តឹង​។​
នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​រដ្ឋាភិបាលយោធា​ប្រកាស​ទុក​ពេល​ឲ្យបាតុករ ​ដែល​កំពុង​ប្រមូលផ្តុំ​១​ឬ​២​ថ្ងៃ​ទៀត​ហើយ បើ​ពួកគេ​នៅតែ​មាន​ការប្រមូលផ្តុំ​នៅតាម​ផ្លូវ​ទៀត​លើសពី​ការកំណត់​នេះ អាច​នឹង​ត្រូវ​ចាប់ដាក់ពន្ធនាគារ​២​ឆ្នាំ​៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post