បាកដាដ, (ស៊ិនហួ)៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ ២០១៤ នេះថា កាលពីរយៈពេល ២៤ម៉ោងមុខនេះ កងកម្លាំងការពារសន្តិសុខ ទូទាំងក្នុងខេត្តចំនួន ៤នៃប្រទេសអ៊ីរ៉ាក់ បានបាញ់សម្លាប់ក្រុមសកម្មប្រយុទ្ធបដិវត្តន៍ ដែលជា បណ្តាញរបស់ក្រុងបង្កភេរវកម្មអស់ប្រមាណ ២៧៩នាក់។
លោកមេបញ្ជាការយោធា ខ្វាសស៊ីម អាតតា ដែលជាអ្នកជាអ្នកនាំពាក្យលោកនាយករដ្ឋមន្ត្រី នួរី អាល់ ម៉ាលីគី បានប្រាប់សន្និសីទសារព័ត៌មានថា កងកម្លាំងរបស់ប្រទេសអ៊ីរ៉ាក់បានបើក ការបង្ក្រាបទ្រង់ទ្រាយធំទៅលើក្រុមបង្កភេរវកម្មនៅខេត្ត សាឡាហូឌីន, ឌីយ៉ាឡា, និង នីណេវេហ៍ ដែលជាលទ្ធផលបណ្តាលឲ្យក្រុមសកម្មប្រយុទ្ធនៃបណ្តាញភេរវករ ២៧៩នាក់ ស្លាប់កាលពី ចុងសប្តាហ៍កន្លងទៅនេះ។ ដោយឡែករថយន្តដឹក សព្វាវុធរបស់ក្រុមភេរវករ ចំនួន ១៤គ្រឿង ក៏ត្រូវបានដុតបំផ្លាញផងដែរ។
លោក អាតតា ក៏បាននិយាយទៀតថា ក្រុមសកម្មប្រយុទ្ធ ៣០នាក់ផ្សេងទៀតក៏ត្រូវបាន កងកម្លាំងអ៊ីរ៉ាក់សម្លាប់ផងដែរ ស្ថិតនៅភាគខាងត្បូងនៃខេត្ត បាប៊ីល។ សម្រាប់តំបន់ភាគខាង លិចទីក្រុង មូស៊ុល ដែលជាកន្លែងមន្ត្រីទូតតួកគីត្រូវបានចាប់ជម្រិតកាលពីសប្តាហ៍មុននេះ ប្រជាជនក្នុងតំបន់ បានសម្តែងការគាំទ្រយ៉ាងចំពោះកងកម្លាំងការពារសន្តិសុខ ហើយរួមគ្នា វាយបកវិញយ៉ាងដំណំទៅលើពួកសកម្មប្រយុទ្ធ។
គួរបញ្ជាក់ថា នេះជាប្រតិបត្តិការក្តៅមួយរបស់កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ បន្ទាប់ពីពួកភេរវករ ក្នុងស្រុក កាន់តែបង្ហាញភាពគឃ្លើនខ្លាំងឡើង រហូតដល់ចាប់ជម្រិតមន្ត្រីស្ថានកុងស៊ុលតួកគី ប្រឆាំងទីក្រុង មូស៊ុល និង មនុស្សសរុប ជាង ៤០នាក់។ ទោះបីជាយ៉ាងណាក៏ដោយ ខេត្ត មួយចំនួនត្រូវគ្រប់គ្រងដោយពួកភេរវករ ហើយសហរដ្ឋអាម៉េរិក និង ប្រទេសក្នុងតំបន់ កំពុងតែគិតពិចារណា អំពី ជំនួយទៅកាន់ប្រទេស អ៊ីរ៉ាក់បន្ថែមទៀតផងដែរ។

*** កំណត់សម្គាល់ ***

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post