ដោយ​ ៖ សាធី|ថ្ងៃទី 30 មិថុនា 2014 ម៉ោង 18:27:35
         
​ប្រភព​ព័ត៌មាន​ប៊ី​ប៊ី​ស៊ី​បាន​ផ្សព្វ​ ផ្សាយ​នៅ​ថ្ងៃ​ទី​២៩​ ខែមិថុនា​ ឆ្នាំ​២០១៤​ថា​ រដ្ឋាភិបាល​អ៊ី​រ៉ា​ក់​ទើបតែ​ទទួល​បាន​ យន្ដហោះ​ចម្បាំង​៥​គ្រឿង​ដែល​ទិញ​ពី​ ប្រទេស​រុ​ស្ស៊ី​ដើម្បី​ធ្វើ​សកម្មភាព​ប្រយុទ្ធ​ ប្រឆាំង​ក្រុម​ភេរវកម្ម​សាន់​នី​ដែល​កំពុង​ គ្រប់គ្រង​ភាគ​ខាងជើង​អ៊ី​រ៉ា​ក់​ ។​
​ក្រុម​ឧទ្ទាម​សាន់​នី​ដោយ​រួម​បញ្ចូល​ ទាំង​ក្រុម​ដែល​ហៅ​ខ្លួនឯង​ថា​ រដ្ឋ​អ៊ិ​ែ​ស្លា​ម​ អី​រ៉ា​ក់​ឬ​ISIL​ នោះ​កំពុង​គ្រប់គ្រង​តំបន់​ ជា​ច្រើន​ស្ថិត​នៅ​ភាគ​ខាងជើង​អ៊ី​រ៉ា​ក់​ ក្រោយ​ពី​ក្រុម​នេះ​បាន​ធ្វើ​សកម្មភាព​ ដណ្ដើម​ពី​រដ្ឋាភិបាល​តាំងពី​៣​សបា្ដហ៍​ កន្លង​មក​ ។​
​កាលពី​ថ្ងៃ​ទី​២៨​ ខែមិថុនា​ កម្លាំងរ​ដ្ឋា​ ភិ​បាល​អ៊ី​រ៉ា​ក់បាន​ប្រកាស​ថា​ ទាហាន​ រដ្ឋាភិបាល​បាន​វាយ​ដណ្ដើម​គ្រប់គ្រង​ទី​ ក្រុង​Tikrit​ ដែល​ក្រុម​ភេរវ​ករ​បាន​កាប់​ កាប់​នា​ពេល​ថ្មីៗ​នោះ​។​ ទូរទស្សន៍​រដ្ឋ​បាន​ ផ្សព្វផ្សាយ​ថា​ ពួក​ឧទ្ទាម​៦០​នាក់​ត្រូវ​ បាន​សម្លាប់​ក្នុង​ខណៈ​ដែល​កម្លាំងរ​ដ្ឋា​ភិ​ បាល​ចាប់​ប្រតិបត្ដិការ​ឆ្ពោះទៅ​កាន់​ភាគ​ ខាង​ដើ​ង​ដើម្បី​ដណ្ដើម​គ្រប់គ្រង​ឡើង​វិញ​ទីក្រុង​ ម៉ូ​ស៊ូ​ល​ ពី​សំណាក់​ពួក​ភេរវ​ករ​។​
​ក្រសួងការពារជាតិ​អ៊ី​រ៉ា​ក់បាន​បញ្ជាក់​ថា​ យន្ដហោះ​ចម្បាំង​ប្រភេទ​ SU-25​ (​ប្រភព​ខ្លះ​ថា​ យន្ដហោះ​ចម្បាំង​ប្រភេទ​ SU-30)​ត្រូវ​បញ្ជូន​ពី​រុ​ស្ស៊ី​មក​កាន់​ អ៊ី​រ៉ា​ក់​ ។​ យន្ដហោះ​ទាំងនេះ​មាន​តម្លៃ​ រហូត​ដល់​៥០០​លាន​ដុល្លារ​ដែលរ​ដ្ឋា​ភិ​ បាល​អ៊ី​រ៉ា​ក់​ទិញ​ពី​រុ​ស្ស៊ី​។​ អ៊ី​រ៉ា​ក់​ត្រូវ​ ការ​យន្ដហោះ​ចម្បាំង​ប្រភេទ​នេះ​ដើម្បី​ វាយប្រហារ​ពួក​ភេរវកម្ម​ស្ថិត​នៅ​តំបន់​ ភាគ​ខាងជើង​ ៕
 - See more at: http://www.nokorwatnews.com/detailnews.php?newsid=42483&mnu=2&cid=5#sthash.REoBIo0X.dpuf

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post