ដោយ ៖ សាធី
ថ្ងៃទី 08-02-2012 ម៉ោង 17:55:07 ទីក្រុង ព្យុងយ៉ាងបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយជាតិដើម្បីច្រានចោលការ ព្រួយបារម្ភពីភាពក្មេងខ្ចីក្នុងការដឹកនាំរបស់លោកគីម ជុងអ៊ុន ដោយចាត់ទុកថា វ័យក្មេងមិនប៉ះពាល់ដល់ការដឹកនាំប្រទេសជាតិនោះឡើយ ។
សារព័ត៌មាន Chosun Sinbo ដែលជាសារព័ត៌មានជិតស្និទ្ធជាមួយកូរ៉េខាងជើងមានទីតាំងនៅជប៉ុនបាន បញ្ជាក់កាលពីថ្ងៃទី៧ កុម្ភៈ ថា វ័យរបស់ឧត្ដមសេនីយ៍គីម ជុងអ៊ុន មិនមែនជារឿងដែលត្រូវព្រួយបារម្ភឡើយ ។
សារព័ត៌មានខាងលើបញ្ជាក់ទៀតថា “នៅកូរ៉េខាងជើងភាពក្មេងវ័យរបស់មេដឹកនាំមិនមែនជាប្រភពនៃការ ព្រួយបារម្ភទេ ផ្ទុយទៅវិញវាជាការចាប់ផ្ដើមនៃជំនឿទុកចិត្ដទៅវិញ ។ ទំនុកចិត្ដរបស់ពលរដ្ឋកូរ៉េខាងជើងចំពោះមេដឹកនាំគីម ជុងអ៊ុន មិនអាចកែប្រែនោះឡើយ” ។
សារព័ត៌មានខាងលើបានផ្សព្វផ្សាយបែប នេះដោយសារតែកន្លងមកមានប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើនបានអះអាង ថា មេដឹកនាំគីម ជុងអ៊ុន នៅវ័យក្មេង មិនអាចបន្ដតំណែងដឹកនាំប្រទេសជាតិពីឪពុកបានល្អនោះឡើយ ។
មេដឹកនាំគីម ជុងអ៊ុន ត្រូវគេជឿជាក់ថា មានវ័យមិនទាន់ដល់៣០ឆ្នាំផង ទោះបីកូរ៉េខាងជើងមិនបានប្រកាសពីអាយុពិតប្រាកដរបស់មេដឹកនាំ វ័យក្មេងរបស់ខ្លួននោះក៏ដោយ ។
សារព័ត៌មានកូរ៉េខាងជើងបាន ផ្សព្វផ្សាយដោយស្ងើចសរសើរមេដឹកនាំ និងជាមេបញ្ជាការជាន់ខ្ពស់របស់ខ្លួនថា “យើងពិតជាមានមោទនភាពដែលមានភ័ព្វសំណាងបានមេដឹកនាំដ៏ឈ្លាសវៃ ហើយមានវ័យក្មេងបែបនេះប្រាកដជាជួយឱ្យកូរ៉េខាងជើងមានភាព ត្រចះត្រចង់ជាងនេះទៀតនៅថ្ងៃអនាគត” ។
ចាប់តាំងពីឧត្ដមសេនីយ៍គីម ជុងអ៊ុន ទទួលបន្ទុកជាមេដឹកនាំជាន់ខ្ពស់ក្រោយពេលលោកគីម ជុងអ៊ីល ជាឪពុកបានទទួលមរណភាពមក ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងបានផ្សព្វផ្សាយពីដំណើរ ទស្សនកិច្ចសួរសុខទុក្ខកងកម្លាំងយោធាកូរ៉េខាងជើងដែលជាផ្នែកមួយ ក្នុងការបង្កើនឥទ្ធិពលជាមួយកម្លាំងប្រដាប់អាវុធនៅក្នុងប្រទេស ៕