ដោយ​ ៖ សាធី
ថ្ងៃទី 08-02-2012 ម៉ោង 17:40:15 ​ក្រុម​ បាតុករ​បាន​វាយប្រហារ​ស្ថានទូត​ចិន​នៅ​ទីក្រុង​ទ្រី​ប៉ូ​លី​ ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង​ដែល​ច្រានចោល​ សេចក្ដីសម្រេច​របស់​អង្គការសហប្រជាជាតិ​ស្ដី​ពី​ស៊ី​រី​ ។​
​ពលរដ្ឋ​ប្រមាណ​៥០​នាក់​បាន​ ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​ស្ថានទូត​ចិន​នៅ​ទីក្រុង​ទ្រី​ប៉ូ​លី​ ដោយ​គ្រវីទង់ជាតិ​ក្រុមប្រឆាំង​ និង​គប់​ដុំ​ថ្ម​ ស៊ុត​ ប៉េង​បោះ​ ចូល​ក្នុង​បរិវេណ​ស្ថានទូត​ចិន​ ។​
​នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​ដូច​គ្នា ​នេះ​ដែរ​ ក៏​បាន​កើតឡើង​នៅ​មុខ​ស្ថានទូត​រុ​ស្ស៊ី​ ដោយ​ក្រុម​បាតុករ​បាន​ហែក​ទង់ជាតិ​រុ​ស្ស៊ី​ចោល​ ហើយ​បង្ហូតទង់ជាតិ​របស់​ប្រទេស​លី​ប៊ី​ឡើង​វិញ​ ។​
​មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ចប្រជុំ​ ជា​ប្រចាំ​របស់​ក្រសួងការបរទេស​ចិន​ អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​បញ្ជាក់​ថា​ ចិន​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ការ​វាយប្រហារ​ទៅ​លើ​ស្ថានទូត​នោះ​ ។​ ចិន​បាន​ជម្រុញ​ឱ្យ​ភាគី​លី​ប៊ី​ អនុវត្ដ​វិធីសាស្ដ្រ​ចាំបាច់​ដើម្បី​ការពារ​សុវត្ថិភាព​ និង​ទ្រព្យសម្បត្ដិ​ដល់​ស្ថានទូត​តាម​កិច្ចព្រមព្រៀង​ទីក្រុង​ Vienna​ ។​
​កន្លង​មក​ចិន​ និង​រុ​ស្ស៊ី​ បាន​ច្រានចោល​សេចក្ដីព្រាងច្បាប់​ដែល​ស្នើ​ឡើង​ដោយ​សម្ព័ន្ធ​អា​រ៉ាប់​ ដើម្បី​ថ្កោលទោស​រដ្ឋាភិបាល​ស៊ី​រី​ដែល​ប្រើ​អំពើ​ហិង្សា​លើ​ប្រជាពលរដ្ឋ​ ។​ រុ​ស្ស៊ី​ និង​ចិន​ ចាត់​ទុក​ថា​ ប្រសិនបើ​ច្បាប់​ខាងលើ​ត្រូវ​បាន​អនុម័ត​នោះ​ជា​ការ​បើកផ្លូវ​ក្នុង​ការ​ ជ្រៀតជ្រែក​ដោយ​យោធា​ទៅ​លើ​ប្រទេស​នេះ​ ៕

Highslide JS

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post