ដោយ​ ៖ សាធី
ថ្ងៃទី 08-02-2012 ម៉ោង 17:34:23 ​សារព័ត៌មាន ​ Ria​ Novosti​ របស់​រុ​ស្ស៊ី​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​៧​ កុម្ភៈ​ ២០១២​ ថា​ ក្រុម​សន្ដិសុខ​រុ​ស្ស៊ី​ FSB​ បាន​ឃាត់ខ្លួន​ចារបុរស​១៩៩​នាក់​ដែល​ធ្វើការ​ឱ្យ​បរទេស​ ។​
​ព័ត៌មាន​ខាងលើ​ត្រូវ​បាន​ ប្រធានាធិបតី​រុ​ស្ស៊ី​ប្រកាស​កាលពី​ថ្ងៃ​ទី​៧​ កុម្ភៈ​ ហើយ​ក្នុង​ចំណោម​ចារបុរស​ទាំង​១៩៩​នាក់​ នោះ​មាន​ចារបុរស​១៥៨​នាក់​ និង​៤១​នាក់​ទៀត​ជា​អ្នកយកការណ៍​របស់​អង្គការ​មក​ពី​បរទេស​ ។​
​ចំណែក​សារព័ត៌មាន​ ី​TAR-TASS​ បាន​ផ្សព្វផ្សាយ​ថា​ ក្នុង​ចំណោម​ចារបុរស​១៥៨​នាក់​ធ្វើការ​ឱ្យ​បរទេស​មាន​២៦​នាក់​ជា​ជនជាតិ​រុ​ ស្ស៊ី​ ។​
​លោក​ម៉េ​ត​វឺ​ឌី​វ​ បាន​ប្រកាស​ទៀត​ថា​ ក្នុង​ឆ្នាំ​២០១១​ រុ​ស្ស៊ី​បាន​រារាំង​ប្រកបដោយ​ជោគជ័យ​នូវ​ការ​ប៉ុនប៉ង​វាយប្រហារ​ភេរវកម្ម​ ដែល​បាន​រៀប​គម្រោង​ទុក​មុន​ និង​៩៤​ករណី​ទៀត​ជាប់​ពាក់ព័ន្ធ​ភេរវកម្ម​ ។​

​កាលពី​ខែតុលា​ ២០១១​ ក្រុម​ FSB​ ក៏​បាន​ប្រកាស​ដោយ​បើកចំហ​ថា​ ចាប់​បាន​ចារបុរស​ចិន​មួយ​រូប​ដែល​មានឈ្មោះ​ Tung​ Shen-Yun​ ។​ ដោយ​អះអាង​ថា​ ជា​អ្នកបកប្រែ​ លោក​ ទុន​ង​ Shen-Yun​ បាន​ព្យាយាម​ប្រមូល​ឯកសារ​សម្ងាត់​របស់​រុ​ស្ស៊ី​ស្ដី​ពី​ប្រព័ន្ធ​កាំជ្រួច ​មី​ស៊ី​ល​ការពារ​ S-300​ ។​ សកម្មភាព​របស់​លោក​ Tung​ Shen-Yun​ ត្រូវ​បែកធ្លាយ​ដោយសារ​ផ្ដល់​សំណូក​ដល់​មន្ដ្រី​ទទួលខុសត្រូវ​របស់​រុ​ស្ស៊ី ​ ។​
​ក្រុម​ FSB​ ធ្លាប់​បាន​ចោទប្រកាន់​អា​មេ​រិ​ក​ អង់គ្លេស​ និង​ប្រទេស​សម្ព័ន្ធ​អា​រ៉ាប់​មួយ​ចំនួន​ទៀត​ដែល​ប្រើប្រាស់​ អង្គការក្រៅរដ្ឋាភិបាល​ដើម្បី​បម្រើ​សកម្មភាព​ចារបុរស​ប្រឆាំង​នឹង​រុ​ស្ស៊ី ​ ។​ អា​មេ​រិ​ក​ក៏​បាន​ចំណាយ​ប្រាក់​រាប់រយ​លាន​ដុល្លារ​ក្នុង​នាម​កម្មវិធី​ អប់រំ​ និង​មនុស្សធម៌​ ដើម្បី​បញ្ជូន​ចារបុរស​ចូល​ទៅ​កាន់​ប្រទេស​រុ​ស្ស៊ី​ ៕

Highslide JS Highslide JS

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post