អាស្រ័យដោយត្រូវដកហូតសិទ្ធិចិញ្ចឹមកូន ក្រោយពីភរិយាបាត់ខ្លួន Josh Powell បានបន្ទុះហ្គាសឆេះផ្ទះ ដើម្បីធ្វើអត្តឃាតរួម
នឹងកូនប្រុសតូច ២នាក់ នៅ Graham រដ្ឋវ៉ាស៊ីនតោន អាមេរិក។
Powell និង ភរិយា និង កូនៗ២នាក់ កាលនៅរស់ជួបជុំគ្នា
តាមប៉ូលីស Powell បានចាក់សោរ ហើយបញ្ឆេះភ្លើង បន្ទាប់ពីបុក្គលិកប្រយោជន៍សង្គម ទើបនាំកូនប្រុស Charlie (៧ឆ្នាំ)
និង Braden (៥ឆ្នាំ) មកលេងឪពុកវេលាថ្ងៃត្រង់ទី៥ កុម្ភៈ កន្លងមក។
ដោយមានក្លិនហ្គាសពីក្នុងផ្ទះចេញមក ពួកគេក៏ប្រញាប់ទូរស័ព្ទបន្ទាន់ទៅប៉ូលីស ប៉ុន្តែមុនពេលសមត្ថកិច្ចទៅដល់ ផ្ទះទាំងមូល
ត្រូវបានឆេះសន្ធោសន្ធៅ ហើយពុំមានអ្នកណាអាចជួយសង្គ្រោះក្មេងៗទាន់។
ក្នុងការ (email) មួយ ដែលបានបញ្ជូនឲ្យបងប្រុស និង គ្រួសារ Powell និយាយថាៈ ខ្ញុំមិនអាចរស់នៅដោយគ្មានកូនៗ។ ខ្ញុំមិន
អាចទ្រាំទ្របានទៀតឡើយ។ ខ្ញុំសុំទោសដែលបានធ្វើឲ្យឈឺចាប់ដល់អ្នកទាំងអស់។ លារហូត!
ក្នុងគំនរផេះផង់ អ្នកស៊ើបអង្កេតបានឃើញ ត្រសេះមួយ ហើយក៏ឃើញ Charlie មានរបួសត្រង់.ក ក្នុងពេលដែលប្អូនប្រុសវា
Braden ត្រូវរបួសទាំងក្បាល និង ក។ មានលទ្ធភាពដែល Powell បានវាយសម្លាប់កូន មុនពេលដុតផ្ទះ។
មេប៉ូលីសសង្កាត់ Pierce Paul Pastor បានប្រាប់អ្នកយកព័ត៌មានថា នេះជាសកម្មភាពឧក្រិដ្ឋមួយ។ ពុំមែនជាសោកនាដកម្មទេ
តែគឺការសម្លាប់ក្មេង ២នាក់ ដ៏សាហាវ។
គួរកត់សម្គាល់ថា ប្រពន្ធរបស់ Powell បានបាត់ខ្លួនពីខែធ្នូ ២០០៩ គ្រាដែលក្រុមគ្រួសារនៅពិចនិច ហើយជួបនឹងព្យុះព្រិល
ហើយក៏មិនទាន់រកឃើញសាកសពដែរ។ រីឯ Powell គឺជាជនសង្ស័យតែមួយគត់ ក៏ពុំទាន់ត្រូវបានចោទប្រកាន់ ឬ ចាប់ខ្លួននៅ
ឡើយទេ។ Powell ត្រូវបានដកសិទ្ធិគ្រប់គ្រងកូន គ្រាដែលប៉ូលីសរកឃើញ Video អាសអាភាសក្នុងកុំព្យូទ័រ។ ក្មេងទាំង ២
ត្រូវបានប្រគល់ឲ្យតាយាយខាងម្តាយយកទៅចិញ្ចឹម។
រីឯតាយាយរបស់ក្មេងទាំង២ បានរំលឹកឡើងវិញថា ប៉ុន្មានខែមុនស្លាប់ ពួកក្មេងៗ បាននិយាយជាមួយគ្នាថាៈ ឲ្យតែទៅដល់តំបន់
រ៉េ យើងនឹងរកឃើញម៉ាក់ហើយ។ ពួកវានៅបានគូររូបរថយន្តដឹកទំនិញមួយ ដែលមានឪពុកជាអ្នកបើក ហើយម្តាយនៅក្នុង
កាប៊ីនឡាន រួចនិយាយបន្ថែមថា ម៉ាក់ ប៉ា បានចេញពីរថយន្ត ហើយម៉ាក់ក៏បាត់ខ្លួនរហូត។
ក្រុមគ្រួសាររបស់ភរិយា Powell Susan បានសង្ស័យពីការដែលពួកក្មេងៗ កាន់តែបង្ហើបចេញតម្រុយច្រើន ចំពោះរឿងនេះ
ហើយនាំឲ្យមានការសំរេចចិត្តធ្វើអត្ថឃាតរបស់ Powell៕



ភរិយា Powelll នាង Susan ដែលបានបាត់ខ្លួនកាលពីឆ្នាំ២០០៩

Powell ចូលទៅបំភ្លឺតុលាការ ក្នុងករណីបាត់ខ្លួនប្រពន្ធនៅពិចនិក មុនពេលធ្វើអត្តឃាត

កុមារ ២នាក់ ដែលរងគ្រោះ កាលនៅរស់ ប្រឡែងលេងជាមួយជីតារបស់ពួកគេ

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post