ការប្រើប្រាស់លុយ ដើម្បីទិញវត្ថុធាតុដើម មកដុតកម្តៅ នារដូវរងារ គឺជារឿងធម្មតានៅបណ្តាប្រទេស ប៉ុន្តែការ “ដុតលុយ”
ដើម្បីកម្តៅ គឺជារឿងមួយមាននៅប្រទេសហុងហ្គារី តែ១ប៉ុណ្ណោះ។

នៅហុងហ្គារី លុយចាស់ៗ ដែលមិនធ្វើចរាចរទៀត ត្រូវបានគេយកទៅកែច្នៃធ្វើវត្ថុធាតុដើម សំរាប់ដុតកម្តៅក្នុងរដូវរងារ
ពោលគឺ លុយទាំងអស់នោះ ត្រូវបានកាត់ជាបំណែកតូចៗ បន្ទាប់មក គៀបចេញជាដុំៗ មុនពេលនាំចេញពីរតនាគារជាតិ។
ប្រទេសនេះ ក្នុង១ឆ្នាំ បានដុតលុយចោលអស់ប្រមាណ ១ពាន់លានដុល្លារ។ លុយដែលត្រូវបានច្នៃដូចជា ដុំឥដ្ឋ ត្រូវបានគេបញ្ជូន
ឲ្យទៅបណ្តាអង្គការសប្បុរសធម៌នានា ដើម្បីសម្រាលបន្ទុកចំណាយទិញវត្ថុធាតុដើម សំរាប់យកមកកំដៅនៅរដូវត្រជាក់៕







( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post