
ថ្ងៃពុធ ទី08 ខែកុម្ភៈ ឆ្នាំ2012 ម៉ោង 08:28
អាមេរិកទើបបិទទ្វារស្ថានទូតប្រទេសនេះ នៅរដ្ឋធានី Damacus ប្រទេសស៊ីរី ហើយប្រធានាធិបតី អូបាម៉ា ប្រកាសថា នឹងបង្កើនសម្ពាធបង្ខំឲ្យមេដឹកនាំស៊ីរី Al-Assad ត្រូវចុះចេញពីតំណែង ក្នុងបរិបថដែលបណ្តាមហាអំណាចលើពិភពលោកបន្ត
បែកបាក់គ្នា ជុំវិញដំណោះស្រាយបញ្ចប់វិបត្តិនៅប្រទេសនេះ។
បុណ្យសពរួមដោយសារយុទ្ធនាការគ្រាប់បែករបស់កងទ័ពស៊ីរី ត្រូវបានប្រារព្ធធ្វើនៅតំបន់ Khalidiya ក្រុង Homs កាលពីថ្ងៃទី៤ កុម្ភៈ ២០១២
២ថ្ងៃបន្ទាប់ពីការស្វះស្វែងរកការគាំទ្ររបស់អចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លើសំណើររបស់សហព័ន្ធអារ៉ាប់ សុំឲ្យប្រធានាធិបតីស៊ីរី ចុះចេញពីតំណែងបាន អាមេរិកប្រកាសនឹងដកអ្នកការទូតទាំងអស់ចេញពីប្រទេសនេះ។
លោក អូបាម៉ា ប្រកាសលើកម្មវិធី Today របស់ NBCNews ថ្ងៃទី៦ កុម្ភៈ ថាៈ របប Assad បានទទួលអារម្មណ៍ពីខ្សែព្យួរករ
កំពុងរឹតជុំវិញគេ។ យើងខ្ញុំនឹងបន្តបង្កើនបន្ថែមសម្ពាធ រហូតទល់ពេលដែលមានសង្ឃឹមថា យើងបានឃើញការផ្លាស់ប្តូរមួយ។
ថ្វីបើគំរាមប្រើប្រាស់បន្ថែមនូវការដាក់គំនាប និងឯកោការទូត ចំពោះស៊ីរី តែលោកអូបាម៉ា ប្រកាសថា នឹងមិនធ្វើអន្តរាគមន៍
យោធាមួយ ដូចជាយុទ្ធនាការវាយប្រហារពីដែនអាកាសរបស់ NATO ជួយផ្តួលរំលំមេដឹកនាំលីប៊ី ហ្គាដាហ្វី នោះទេ។ លោក
អូបាម៉ា ក៏បានសង្កត់ធ្ងន់ថាៈ ប្រការដ៏សំខាន់ ចំពោះយើងខ្ញុំ គឺត្រូវខិតខំដោះស្រាយបញ្ហានេះ ដោយមិនចាំបាច់ដល់អន្តរាគមន៍
យោធាពីខាងក្រៅ ហើយខ្ញុំគិតថា វាអាចទៅរួច។
ប៉ុន្តែជម្រើសការទូតរបស់អាមេរិក ត្រូវកាត់បន្ថយ ក្រោយពេលដែលរុស្ស៊ី និង ចិន បានវេតូប្រឆាំងនឹងសេចក្តីសំរេចចិត្តរបស់
ក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃទី៤ កុម្ភៈ ហើយដែល១ថ្ងៃក្រោយមកនោះ ប្រមុខការទូតអាមេរិក ហ៊ីលឡារី គ្លីនតុន ប្រកាសថា
អាមេរិកនឹងសហការជាមួយ “មិត្តទាំងឡាយនៃប្រទេសស៊ីរី ប្រជាធិបតេយ្យលើពិភពលោក” ហើយក៏បានលើកឡើងផងដែរពី
បំណងបង្កើតសម្ព័ន្ធភាពមួយរបស់បណ្តាប្រទេសដែលមានទស្សនៈដូចគ្នា ដើម្បីជួយភាគីប្រឆាំងនៅប្រទេសនេះ។
ក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា ពួកគេផ្អាកសកម្មភាពរបស់ស្ថានទូតនៅប្រទេសនោះ ព្រមទាំងដកឯកអគ្គរដ្ឋទូតមក
វិញ ដោយសារស្ថានភាពសន្តិសុខ កាន់តែធ្ងន់ធ្ងរនៅប្រទេសស៊ីរី។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Victoria Nuland លើកឡើងថាៈ យើងខ្ញុំរួមជាមួយប្រតិភូការទូតដទៃទៀត បាន
បញ្ជូនសារពីក្តីកង្វល់សន្តិសុខរបស់ខ្លួន ទៅឲ្យរដ្ឋាភិបាលស៊ីរី តែពួកគេពុំបានឆ្លើយតបត្រឹមត្រូវទេ ហើយឯកអគ្គរដ្ឋទូត Ford
ប្រចាំស៊ីរី នឹងបន្តការងារ ជាមួយក្រុមរបស់លោក នៅវ៉ាស៊ីនតោន។
នៅថ្ងៃទី៦ កុម្ភៈ នេះដែរ អង់គ្លេសក៏បានកោះហៅស្ថានទូតប្រទេសនេះ ប្រចាំស៊ីរី មកពិភាក្សា ដោយចាត់ទុកថា ជាសកម្មភាព
ប្រឆាំងអំពីការទូត ចំពោះយុទ្ធនាការបង្រ្កាបបាតុករយ៉ាងសាហាវរបស់ប្រធានាធិបតី Assad។
អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការប្រជាជាតិ Martin Nesirky បានឲ្យដឹងថាៈ អំពីហឹង្សាកើនឡើង មិនឈប់ឈរនៅស៊ីរី
គីពិតមិនអាចតទទួលយកបាន ចំពោះមនុស្សជាតិ ហើយក៏បានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធនៅស៊ីរី ព្រមទាំងសហគមន៍អន្តរ-
ជាតិ បង្កើនកិច្ចប្រឹងប្រែង សំដៅបញ្ចប់ស្ថានការណ៍នេះ។
ពួកសកម្មជន និងបណ្តាអង្គការសិទ្ធិមនុស្ស បានឲ្យដឹងថា មានមនុស្សជាង ៧០០០ នាក់ ត្រូវបានកម្លាំសន្តិសុខស៊ីរីសម្លាប់
តាំងពីចាប់ផ្តើមចលនាប្រឆាំងពីខែ មីនា ២០១១ មក រីឯរដ្ឋាភិបាលរបស់ប្រធានាធិបតី Assad ប្រកាសថា មានសមាជិក
កម្លាំងសន្តិសុខប្រទេសនេះតិចបំផុត ២០០០ នាក់ បានបាត់បង់ជីវិត៕