![]() ក្រុមសកម្មជន បាននិយាយថា ជនស៊ីវិលប្រមាណជាង ៤០នាក់បានស្លាប់បាត់បង់ជីវិត ដែលឲ្យមានការបាញ់ប្រហារថ្មីមួយទៀតដែលពិបាកនឹងគូស បង្ហាញ។ ការវាយប្រហារនេះ បានកើតឡើងបន្ទាប់ពីលោកប្រធានាធិបតី បាសារ អាល់អាសាដ បានសន្យាជាមួយនឹងរដ្ឋមន្រ្តីក្រសួងការបរទេស រូស្ស៊ីថា លោកនឹងបញ្ចប់ការវាយប្រហារនេះ ហើយចាប់ផ្តើមធ្វើការចរចាទ្វេភាគី។ កាលពីសប្តា ហ៍មុន ប្រទេសរុស្ស៊ីនិង ចិនបានធ្វើការរារាំងការដោះស្រាយរបស់ក្រុមប្រឹក្សាស ន្តិសុខអង្គការសហប្រជាជាតិ។ អ្នកយកព័ត៌មានរបស់BBCឈ្មោះ ផូល វូដ(Poul Wood) ដែលឥឡូវនេះកំពុងស្ថិតនៅជាយក្រុង ហមស៍ ជាមួយនឹងក្រុមឧទ្ទាមជាច្រើន បាននិយាយថាប្រជាជនសឹងតែទាំងអស់ត្រូវបានប្រមូលផ្តុំនៅខាងក្នុងផ្ទះ ហើយគ្មាននរណាម្នាក់ហ៊ានចេញមកខាងក្រៅឡើយ។ ប្រជាជនមួយរូបនៅក្នុងតំបន់ បាបា អាយ នៅទីក្រុង ហមស៍ បានប្រាប់ភ្នាក់ងារBBCថា គ្រាប់រ៉ុក្កែត និងគ្រាប់កាំភ្លើងត្បាល់បានបាញ់តម្រង់មកលើផ្ទះប្រជាជន ហើយទារកតូចម្នាក់ត្រូវបានស្លាប់ នៅពេលដែលគ្រាប់រ៉ុក្កែតមួយគ្រាប់ធ្លាក់ចំពីលើផ្ទះអ្ន កជិតខាង។ កាលពីថ្ងៃអង្គារកន្លងទៅនេះ ប្រធានាធិបតី បានប្រាប់មន្រ្តីក្រសួងការបរទេសរុស្ស៊ី សឺហ្គី ឡាវរ៉ូវ(Sergei Lavrov)ថា លោកបានរៀបចំគម្រោងសហការរួមគ្នាដើម្បីធ្វើឲ្យប្រទេសមានស្ថិរភាព។ ផ្អែកតាមកិច្ចពិភាក្សានៅទីក្រុង ដាម៉ាសគូស(Damascus) លោក ឡាវរ៉ូវបានស្នើសុំ ឲ្យរៀបចំកិច្ចពិភាក្សារវាងអភិបាលកិច្ច និងការជំទាស់ប្រឆាំងរបស់ប្រទេសស៊ីរីផងដែរ។ ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន នៅក្នុងទីក្រុងហមស៍ ប្រជាជនរាប់រយនាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងកា រវាយប្រហារដ៏ខ្លាំងក្លានេះ។ ជាមួយគ្នានេះ ដែរក្រុមសិទ្ធិមនុស្សនិងក្រុមសកម្មជនជាច្រើននាក់បាននិយាយថា មនុស្សប្រមាណជាង៧០០០នាក់ ត្រូវបានសម្លាប់ដោយកងដម្លាំងសន្តិសុខរបស់ស៊ីរីចា ប់តាំងពីខែមីនាឆ្នាំទៅមិញ៕ |
មនុស្សជាង៤០នាក់បានស្លាប់ ក្នុងការវាយប្រហារជាថ្មីទៀតនៅស៊ីរី
Posted by
Email:knewdaynews@yahoo.com
Friday, February 10, 2012
( កាសែតកម្ពុជាថ្ងៃថ្មី)
Email:knewdaynews@yahoo.com. Powered by Blogger.