ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៤:២៦

ប្រធាន​​​សភា​ជាតិ​កូរ៉េ​​​ខាង​ត្បូង​

​ប្រធានសភា​​​​ជាតិកូរ៉េខាងត្បូង លោក PARK HEE-TEA ដែលជាប់​​​​សង្ស័យ​ប្រព្រឹត្ត​​​អំពើ​ពុករលួយ​​ត្រូវ​ប្រកាស​​ពីការ​​ សុំលាលែង​​របស់​​​​លោក​​នា​ថ្ងៃទី​​៩ កុម្ភៈ​។​ លោក PARK អាយុ​៧៤​ឆ្នាំ ​រង​ការ​​គាប​សង្កត់​​យ៉ាង​ខ្លាំង​​ ព្រោះ​លោក​​ជាប់សង្ស័យ​​​ថា បាន​ចែក​ស្រោមសំបុត្រ​​​ដាក់​ប្រាក់​សុទ្ធ​​​​ដល់​បណ្តា​​សមាជិក​សភា​នៃ​​​ គណបក្ស​​​កំពុង​កាន់អំណាច​​​ និង​បណ្តា​​​​សមាជិក​​នៃក្រុម​ប្រឹក្សា​​របស់​គណបក្ស​​​ស្រុក ដើម្បី​​​​ឱ្យ​ទទួល​បាន​សំឡេង​​គាំទ្រ​​​លោក​កាលពីឆ្នាំ​​២០០៨ ​​​​បានជាប់​​ជា​ថ្នាក់​ដឹកនាំ​​​របស់​គណបក្ស​​​​​មហា​គណបក្ស​​​ជាតិ​ដែល​​​ ​ដូរឈ្មោះ​​នា​ពេលថ្មីៗនេះ​​​​​ថា គណបក្ស SAENURI  ​វិញ​។​
លោក Park បានដក​ខ្លួនពី​​គណបក្ស​​លោក​ពេល​​លោក​ក្លាយ​ជា​​​​ប្រធានសភា​​​ជាតិ​កាលពី​​​ឆ្នាំ​​២០១០ ៕​

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post