knewdaily ពុធ 15 កុម្ភៈ 2012
ប៉ូលិស​ថៃ​បាន​និយាយ​ថា បុរស​ជនជាតិ​អ៊ីរ៉ង់​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន ដោយ​សង្ស័យ​ថា ជា​អ្នក​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ទៅ​លើ​ប៉ូលិស​ថៃ​កាល​ពី​ថ្ងៃ​អង្គារ​ ក្នុង​ទីក្រុង​បាងកក។
ប៉ូលិសថៃកំពុងពិនិត្យមើលកន្លែងបំផ្ទុះគ្រាប់បែកកាលពីថ្ងៃអង្គារក្នុងទីក្រុង បាងកក (រូប៖AP)
ប៉ូលិសថៃកំពុងពិនិត្យមើលកន្លែងបំផ្ទុះគ្រាប់បែកកាលពីថ្ងៃអង្គារក្នុងទីក្រុង បាងកក (រូប៖AP)
បុរស​ជនជាតិ​អ៊ីរ៉ង់​ដែល​ត្រូវ​ចាប់​ខ្លួន​នោះ គឺ​ជា​បុរស​ម្នាក់​ក្នុង​ចំណោម​គ្នីគ្នា​៣នាក់ ដែល​បាន​គប់​គ្រាប់​បែក​ទៅ​លើ​រថយន្ត​តាក់ស៊ី​មួយ​គ្រឿង​ដែល​មិន​ព្រម​ឈប់ បន្ទាប់​មក​បាន​គប់​គ្រាប់​បែក​មួយ​គ្រាប់​ទៀត​ទៅ​លើ​ប៉ូលិស​នៅ​តាម​ផ្លូវ​ ដ៏​មមាញឹក​មួយ​ក្នុង​ទីក្រុង​បាងកក ដែល​បាន​បណ្តាល​ឲ្យ​បុរស​អ្នក​គប់​នោះ​ដាច់​ជើង​របស់​ខ្លួន​ឯង។
តាម​ឧត្តមសេនីយ៍ ពិសិត ភិស៊ូធីសាក់ ស្នងការ​រង​ប៉ូលិស​ក្រុង​បាងកក​បាន​និយាយ​ថា គេ​បាន​រក​ឃើញ​អត្តសញ្ញាណ​ប័ណ្ណ​ជនជាតិ​អ៊ឺរ៉ង់​នៅ​លើ​បុរស​រង​របួស​នោះ ពេល​ដែល​គេ​បញ្ជូន​គាត់​ទៅ​កាន់​មន្ទីរ​ពេទ្យ។
លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បាន​ចេញ​មក​ធ្វើ​ការ​អំពាវនាវ​មួយ​ភ្លាមៗ​ទៅ​កាន់​ប្រជាជន​ថៃ​មិន​ឲ្យ​ធ្វើ​ ការ​សន្និដ្ឋាន​ផ្តេសផ្តាស់​ចំពោះ​ហេតុ​ការណ៍​នេះ និង​មិន​ត្រូវ​ភ័យ​តក់់​ស្លុត​ឡើយ។ ជាមួយ​គ្នា​នេះ សន្តិសុខ​ត្រូវ​បាន​គេ​រឹតបន្តឹង​នៅ​គោលដៅ​នានា​ក្នុង​ទីក្រុង​បាងកក ក្នុង​នោះ​មាន​ស្ថានទូត​អ៊ីស្រាអែល និង​សង្កាត់​ខាវសាន ដែល​មាន​ជន​បរទេស​ស្នាក់​នៅ​ច្រើន។
ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​កណ្តាល​ទីក្រុង​បាងកក​កាល​ពី​ថ្ងៃ​អង្គារ​ ម្សិលមិញ គឺ​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ដូច​គ្នា​នេះ​​ទៅ​លើ​ បុគ្គលិក​ស្ថានទូត​អ៊ីស្រាអែល​ក្នុង​រដ្ឋធានី​របស់​ប្រទេស​ឥណ្ឌា និង​ហ្សកហ្ស៊ី។ ដែល​ការ​វាយ​ប្រហារ​នេះ​ត្រូវ​ប្រទេស​អ៊ីស្រាអែល​ចោទ​ថា គឺ​ជា​ការ​រៀបចំ​ផែន​ការ​ដោយ​ប្រទេស​អ៊ីរ៉ង់។
ជាមួយ​ហេតុការណ៍​នេះ ប្រទេស​អង់គ្លេស​កាល​ពី​ថ្ងៃ​ម្សិលមិញ​ក៏​បាន​ព្រមាន​ផង​ដែរ ចំពោះ​ពលរដ្ឋ​របស់​ខ្លួន​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post