ខែកុម្ភៈជាខែប្រវត្តិសាស្ត្ររបស់ជនជាតិស្បែកខ្មៅនៅសហរដ្ឋអាមេរិក និងជាថ្ងៃបុណ្យ
បាន ប្រារព្ធឡើងដើម្បីរំឭក ដល់មនុស្ស និងព្រឹត្តិការណ៍ដែលបានបង្កើតជាប្រវត្តិសាស្ត្រ
របស់ ពលរដ្ឋអាមេរិកកំណើតអាហ្វ្រិក ។ ក្នុងអំឡុង ២ ទសវត្សរ៍កន្លងមកនេះ មនុស្ស
ជាច្រើននៃ ជនជាតិផ្សេងៗបានចាប់អារម្មណ៍ដល់ការស្រាវជ្រាវអំពីចលនាសិទ្ធិមនុស្ស
ក្នុងអំឡុងឆ្នាំ ១៩៥០ និង ១៩៦០ ដែលជាទំព័រនៃការឈឺចាប់ តែសំខាន់នៅក្នុងប្រវត្តិ
សាស្ត្រសហរដ្ឋអាមេរិក ។ ជាលទ្ធផល សហគមន៍ពលរដ្ឋអាមេរិកមួយចំនួនបានបង្កើត
ជាសារមន្ទីរដើម្បីរំឭកដល់ពេលវេលាដ៏យូរអង្វែងនៅពេលអនាគត ។

រូបសំណាកបណ្ឌិត  Martin Luther King Jr នៅរដ្ឋធានី Washington ។ រូបថត៖ AP

Birmingham គឺជាទីលានសមរភូមិនៃការតស៊ូក្នុងកំឡុងឆ្នាំ ១៩៦០ អំពីសិទ្ធិស្មើ
គ្នារបស់ពលរដ្ឋអាមេរិកកំណើតអាហ្វ្រិក ។

បណ្ឌិត Martin Luther King និងមនុស្សមួយចំនួនទៀតបានដឹកនៃក្បួនបាតុកម្ម
អហិង្សានេះ បើទោះបីមាន សកម្មភាពមួយចំនួនបានក្លាយទៅជាអំពើហិង្សា ខណៈ
ដែលប៉ូលិស្តបានយកទុយយ៉ូទឹក និងឆ្កែដើម្បីបង្ក្រាបទៅ លើក្រុមបាតុករ ។

មនុស្សជាច្រើនបានរងរបួស និងរាប់ពាន់នាក់ទៀតត្រូវបានចាប់ខ្លួន ។ រូបភាពនេះ
បានជម្រុញឲ្យមានការគាំទ្រ ដើម្បីបញ្ចប់ការរើសអើងពូជសាសន៍ ។

ជិត ៥០ ឆ្នាំ ក្រោយមក អ្នកដែលបានចូលទស្សនា នៅវិទ្យាស្ថានសិទ្ធិមនុស្ស
Birmingham ស្វែងយល់អំពីការតស៊ូដើម្បីសិទ្ធិមនុស្សនៅភាគខាងត្បូងសហរដ្ឋ
អាមេរិក ។ លោក William Revill បានជិះរថយន្តអស់ជាច្រើនម៉ោងដើម្បីបានមក
មើលសារមន្ទីរនេះ ។ លោកថ្លែងថា៖

"ជនជាតិស្បែកខ្មៅត្រូវតែដឹងអំពីតម្លៃដែលពលរដ្ឋរបស់យើងបានធ្វើដើម្បីពួក
យើងមានថ្ងៃនេះ ។ លទ្ធផលដែល ទទួលបានគឺជាតម្លៃមួយ តែគួរសោកស្ដាយ
តម្លៃនេះមានន័យថា មាន មនុស្សជាច្រើនក្នុងចំណោមពួកយើង បានស្លាប់" ។

លោក Lawrence Pijeaux ប្រធានសារមន្ទីរនេះ បានចង្អុលទៅកាន់បង្អួចមួយដែល
ធ្លាប់បានឃុំឃាំង បណ្ឌិត Martin Luther King ។

លោក Pijeaux និយាយថា៖ “ នេះជាវត្ថុដ៏សំខាន់មួយនៅក្នុងវិទ្យាស្ថានសិទ្ធិ
មនុស្សBirmingham នេះ ” ។

លោក Pijeaux និយាយថា បណ្ឌិត King បានសរសេរអត្ថបទមួយដ៏ល្បីមាន
ចំណងជើងថា “លិខិតពីគុក Birmingham” ពេលដែលលោកកំពុងបានជាប់ឃុំ
ឃាំងនៅពីក្រោយបង្អួចនេះ ។ អត្ថបទនេះ បានក្លាយជា សក្ខីភាពមួយដ៏ច្បាស់
បំផុតក្នុង ការធ្វើបាតុកម្មសិទ្ធិមនុស្ស ។

លោក Pijeaux និយាយថា៖ “បញ្ហាសំខាន់ គឺយើងខ្ញុំមានមូលដ្ឋាននៅទីនេះ ដើម្បី
ឲ្យមនុស្សមិន ត្រឹមតែនៅ សហរដ្ឋអាមេរិក គឺថែមទាំងមនុស្សដែលមកពីជុំវិញពិភព
លោកអាចដឹងនូវអ្វីបានកើតឡើងនៅ Birmingham នេះ” ។

បណ្ដាញព័ត៌មាន, រូបថត និងវត្ថុតាងបានកត់ត្រាទុកនូវការតស៊ូរបស់ពលរដ្ឋអាមេ
រិកកំណើតអាហ្វ្រិក ។ នាង Ann Marie Wison ជាអ្នកទេសចរណ៍ពីទីក្រុងឡុង
(London) មកទីនេះបានថ្លែងថា៖

“ យើងខ្ញុំបានឮថា Alabama ជារដ្ឋមួយមានន័យយ៉ាងខ្លាំងក្នុងការធ្វើបូរណកម្ម ប៉ុន្តែ
វាមានការឈឺចាប់ យ៉ាង ខ្លាំងដែរដំណើរការមួយនេះ ។ ខ្ញុំចង់ដឹងថា តើខ្ញុំអាចសិក្សា
បានអ្វីខ្លះពេលបាន ស្វែងយល់និងមើលនូវការធ្វើបាតុកកម្មដោយសន្តិវិធីដែលអាច
ធ្វើឲ្យក្រុមមនុស្សដែលមានអម្បូរ ផ្សេងពីគ្នាអាចរស់នៅស្រុះស្រួលជាមួយគ្នាដោយ
របៀបណា ” ។

លោក Vernon Roberts មកពី New Jersey បានថ្លែងថា វត្ថុតាងដែលបានតាំងពិព័រណ៍
នេះ បានធ្វើឲ្យមាន ការចងចាំមួយដ៏ខ្លាំងក្លា ។ លោកថ្លែងថា៖

“សម្រាប់ខ្ញុំ, ខ្ញុំរំជួលក្នុងអារម្មណ៍ណាស់ ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ចង់នាំ
សមាជិកក្នុងគ្រួសាររបស់ ខ្ញុំ ជាពិសេស កូនៗរបស់ខ្ញុំ មកទីនេះដើម្បីពួកគេអាច
បានមើលឃើញនូវការតស៊ូ ដែលបានកើតឡើងនៅទីនេះ“ ។

កាលពីឆ្នាំទៅមិញ វិទ្យាស្ថានសិទ្ធិមនុស្ស Birmingham បានទាក់ទាញភ្ញៀវទេស
ចរណ៍មកទស្សនារាប់ពាន់ នាក់ ។ សង្ឃឹមថា ឆ្នាំនេះ តួលេខនេះនឹងមានការកើន
ឡើងច្រើនថែមទៀត ៕ VOA

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post