ដោយ​ ៖ សាធី
ថ្ងៃទី 15-02-2012 ម៉ោង 16:21:37 ​ចិន​គ្រោង​ ចំណាយ​ប្រាក់​រហូត​ដល់​ ២៣៨,២​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៥​  ដើម្បី​ជួយ​ឱ្យ​ប្រទេស​នេះ​ឈានមុខ​គេ​បង្អស់​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ ហ្វិ​ក​បូក​បញ្ចូល​គ្នា​ ។​
​កាលពី​ឆ្នាំ​២០១១​ មូលនិធិ​សម្រាប់​ ការពារ​ជាតិ​របស់​ចិន​ មាន​តែ​១១៩,៨​ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​ ហើយនឹង​កើន​ ឡើង​ដល់​២៣៨,២​ពាន់​លាន​ដុល្លារ​នៅ​ ឆ្នាំ​២០១៥​ ដោយសារ​តែ​កំណើន​សេដ្ឋ​ កិច្ច​របស់​ចិន​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ ពេល​ចុង​ក្រោយ​នេះ​ ។​
​ប្រាក់​ចំណាយ​សម្រាប់​ការពារ​ជាតិ​ នៅ​ឆ្នាំ​២០១៥​ មាន​ច្រើន​ជាង​មូលនិធិ​ សម្រាប់​ការពារ​ជាតិ​របស់​ប្រទេស​ធំៗ​ ទាំង​១២​នៅ​តំបន់​អាស៊ី​បូក​ចូល​គ្នា​ ដែល​ មាន​តែ​២៣២,៨​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​ ហើយ​ច្រើន​ជាង​៤​លើក​នៃ​ប្រាក់​ចំណាយ​ សម្រាប់​ការពារ​ជាតិ​របស់​ជប៉ុន​ ។​​ លោក​ Rajiv​ Biswas​ អ្នក​សេដ្ឋកិច្ច​ វិទូ​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ មក​ពី​សាកលវិទ្យាល័យ​ IHS​ បានឱ្យ​ដឹង​ថា​ “​ទីក្រុង​ ប៉េ​កាំ​ង​បាន​ចំណាយ​ប្រាក់​ជា​ច្រើន​សម្រាប់​ការពារ​ជាតិ​ ក៏​ដូច​ជា​បង្កើន​កម្លាំងយោធា​ឱ្យ​កាន់តែ​ខ្លាំង​ឡើងៗ​ក្នុង​រយៈពេល​២​ទស​ វត្ស​ចុង​ក្រោយ​នេះ​ ។​ មូលនិធិ​សម្រាប់​ការពារ​ជាតិចិន​ចាប់ពី​ឆ្នាំ​២០០០​ ដល់​២០០៩​ កើនឡើង​ប្រមាណ​១២​ភាគរយ​ក្នុង​១​ឆ្នាំៗ​ ។
​លើស​ពី​នេះ​ទៀត​ ចិន​ក៏​មាន​គម្រោង​ចំណាយ​ប្រាក់​បន្ថែម​សម្រាប់​អភិវឌ្ឍន៍​សព្វាវុធ​ទំនើបៗ​ ឱ្យ​ស័ក្ដិសម​ទៅ​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​២​នៅ​លើ​ពិភពលោក​ ។​ ការ​ដែល​រដ្ឋាភិបាល​អា​មេ​រិ​ក​ផ្លាស់​ប្ដូរ​គោលនយោបាយ​មក​កាន់​អាស៊ី​ប៉ា​ ស៊ី​ហ្វិ​ក​ ធ្វើ​ឱ្យ​ចិន​ចាំបាច់​ត្រូវ​តែ​បង្កើន​ការពារ​ជាតិ​របស់​ខ្លួន​ ៕
Highslide JS Highslide JS

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post