ថ្ងៃទី 16 ខែកុម្ភៈ ឆ្នាំ2012, ម៉ោង 03:08 PM ប្រែសម្រួលៈ ម៉ាណែត ![]() ប្រធានសេវាកម្មច្បាប់ប្រចាំតំបន់លោក លូស៊ី ម៉ារដឺរ(Lucy Marder) បានប្រាប់ភ្នាក់ងារព័ត៌មានរ៉យទ័រថា នេះជារបាយការណ៍ជំហានដំបូងតែប៉ុណ្ណោះ ហើយចំនួនអ្នកស្លាប់អាចនឹងមានការកើនឡើងផងដែរ។ សាច់ញាតិអ្នកទោសជាច្រើននាក់ បាននិយាយថា អ្នកទោសមួយចំនួន បានរំដោះខ្លួនចេញពីអគ្គីភ័យតាមដំបូលអគារ ហើយលោកចុះមកក្រោមចេញពីគុកមួយ ក្នុងទីក្រុង កូម៉ាយ៉ាហ្គុល(Comayaua)។ មកទ ល់ពេលនេះ មន្រ្តីបច្ចេកទេសកំពុងធ្វើការត្រួតពិនិត្យថា តើបញ្ហាប្រព័ន្ធអគ្គិសនីបានបង្កឲ្យមានការឆាបឆេះឬ យ៉ាងណា? អគ្គីភ័យនេះ បានឆាបឆេះកាលពីរំលងអធ្រាត្រអង្គារ ហើយត្រូវចំណាយពេលជាងមួយម៉ោង ដើម្បីគ្របសង្កត់ភ្លើងឆេះយ៉ាងសន្ធោសន្ធៅនេះ បានទាន់ពេលវេលា។ អ្នកទោសជាច្រើនាក់បានស្លាប់បា ត់បង់ជីវិតដោយសារជាប់គាំងនៅក្នុងរបងគុក ហើយត្រូវបានឆាបឆេះពេញរាងកាយ។ ជាមួយគ្នានេះដែ រ មន្តីរពេទ្យប្រចាំតំបន់ជាច្រើនកន្លែង កំពុងតែពិនិត្យព្យាបាលអ្នកទោសជាច្រើននាក់ដែលបានរ លាក និងរងរបួសផ្សេងទៀត។ លោក ហេកទ័រ អ៊ីវេន មីជៀរ មកពីនាយកដ្ឋានរដ្ឋលេខាធិការសន្តិសុខរបស់រដ្ឋភិ បាល បានប្រាប់ភ្នាក់ងារព័ត៌មាន រ៉យទ័របន្ថែមថា អគ្គីភ័យនេះកើតឡើងបណ្តាលមកពីខ្សែចរន្តសៀគ្វីអគ្គិស នីខ្លីពេក។ ប៉ុន្តែភ្នាក់ងារសារព័ត៌មាន ហុងឌុយរ៉ាស់ បានរាយការណ៍ថា ដោយសារតែមានបាតុកម្មក្នុងពន្ធនាគារ មុនពេលដែលអគ្គីភ័យបានឆាបឆេះឡើង៕ |
អគ្គីភ័យសម្លាប់អ្នកទោស ២៧២នាក់ ក្នុងគុកមួយនៅហុងឌុយរ៉ាស់
Posted by
Email:knewdaynews@yahoo.com
Thursday, February 16, 2012
( កាសែតកម្ពុជាថ្ងៃថ្មី)
Email:knewdaynews@yahoo.com. Powered by Blogger.