ក្នុងរបាយការណ៍របស់រដ្ឋមន្រ្តីការពារជាតិអាមេរិក Panetta ចំពោះព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃទី១៤ កុម្ភៈ ឲ្យដឹងថា
អាមេរិកមានផែនការដោះដូរវិលជុំ ៦ខែម្តង ចំពោះពលទាហានជើងទឹកប្រយុទ្ធដីគោក នៅប្រទេសមួយចំនួន។

លោក Panetta បានឲ្យដឹងថា អាមេរិក បានចុះកិច្ចព្រមព្រៀងជាមួយអូស្រ្តាលី សំរាប់វត្តមានកងទ័ពនៅប្រទេសនោះ ហើយ
កិច្ចព្រមព្រៀងស្រដៀងគ្នានឹងត្រូវបានអនុវត្តនៅប្រទេសហ្វីលីពីន។
ដោយឡែកកងទាហានជើងទឹកប្រយុទ្ធដីគោកអាមេរិក នាភាគខាងត្បូងកោះ Okinawa របស់ជប៉ុន ត្រូវបានដាក់ពង្រាយវិល
ជុំ។ ប្រព័ន្ធវិលជុំនេះ នឹងជួយសន្សំសំចៃ ព្រោះពុំនោះសោត ចាំបាច់ត្រូវមានតំបន់អគារធំៗ សំរាប់ការស្នាក់នៅរបស់បណ្តា
ពលទាហាន។

រដ្ឋាភិបាលអាមេរិក សង្ឃឹមថា នឹងផ្លាស់ប្តូរផែនការដំបូងក្នុងប្រតិបត្តិការចល័តកងទ័ពជើងទឹកប្រយុទ្ធដីគោក ចំនួន ៨០០០នាក់
ពី Okinawa ទៅកាន់ Guam ដោយកាត់បន្ថយនៅសល់ត្រឹមតែ ៤៧០០នាក់ ប៉ុណ្ណោះ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post