ថ្ងៃព្រហស្បតិ៍ ទី16 ខែកុម្ភៈ ឆ្នាំ2012 ម៉ោង 08:31
ថ្លែងទៅកាន់សារព័ត៌មាន Ria Novosti នៅថ្ងៃទី១៥ កុម្ភៈ ប្រទេសនេះ បានដាក់បណ្ចូលបន្ទះឥន្ធនៈនុយក្លេអ៊ែរ ជាផ្លូវការលើក ដំបូងនៅក្នុងឡរ៉េអាកទ័រ។

លោក Ali Bagheri អនុប្រធានក្រុមប្រឹក្សាសន្តិសុខអ៊ីរ៉ង់ បានឲ្យដឹងថា អ៊ីរ៉ង់កំពុងចាប់ផ្តើមបន្សុទ្ធ Uranium ដល់កំរិត ២០%
ពីបន្ទះឥន្ធនៈនុយក្លេអ៊ែរ។ បណ្តាបន្ទះឥន្ធនៈដំបូងត្រូវបានពួកអ្នកឯកទេស ដាក់បញ្ចូលក្នុងឡរ៉េអាកទ័រ ក្រោមវត្តមានពិនិត្យផ្ទាល់
ដោយលោកប្រធានាធិបតីអ៊ីរ៉ង់ Mahmoud Ahmidinejad។ ព្រឹត្តិការណ៍នេះ បានគូសបញ្ជាក់ពីជំហានអភិវឌ្ឍន៍ដ៏សំខាន់ នៃ
កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ។
លោក Ali Bagheri ក៏បានអះអាងថែមទៀតថា បច្ចុប្បន្នមូលដ្ឋាននុយក្លេអ៊ែរ Fordo នៅតែបន្តសកម្មភាពនៅភាគខាងជើង
ប្រទេសនេះ ហើយកំពុងធ្វើប្រតិបត្តិការ ក្រោមការឃ្លាំមើលរបស់អាជ្ញាធរឋាមពលបទបរមាណូអន្តរជាតិ (IAEA)។
កាលពីខែមករា ២០១២ IAEA ក៏បានអះអាងថា អ៊ីរ៉ង់កំពុងតែបន្សុទ្ធ Uranium កំរិត ២០% នៅមូលដ្ឋាន Fordo ស្ថិតនៅ
ក្រោមដីដោយមានកិច្ចការពារយ៉ាងតឹងរ៉ឹង។

រោងចក្រនុយក្លេអ៊ែរ Bushehr នៅភាគខាងត្បូងអ៊ីរ៉ង់ -រូបភាពៈ AFP
ថ្វីត្បិតតែអ៊ីរ៉ង់តែងអះអាងថា កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ គឺដើម្បីគោលដៅសន្តិភាព ប៉ុន្តែលោកខាងលិច និងអ៊ីស្រា-អែល តែងថ្កោលទោសថា អ៊ីរ៉ង់កំពុងផលិតអាវុធនុយក្លេអ៊ែរ។
ប្រឈមនឹងភាពតានតឹងកាន់តែកើនឡើងនោះ តាមការឲ្យដឹងពីលោក Ali Bagheri ប្រទេសនេះ បានឆ្លើយនឹងលិខិតរបស់
ប្រធានតំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយការបរទេសរបស់ EU អ្នកស្រី Catherine Ashton ដែលសំណូមពរឲ្យ
មានកិច្ចចរចារមួយ អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ តាមផែនការ និងពេលវេលាជាក់លាក់មួយនោះ ប្រធានាធិបតីអ៊ីរ៉ង់ ព្រម
ទាំងមន្រ្តីជាន់ខ្ពស់ប្រទេសនេះ បានត្រៀមជាស្រេច ដើម្បីវិលត្រលប់មកតុចរចារ។
គួរកត់សម្គាល់ថា សំណូមពររបស់ EU ត្រូវបានបញ្ជូនឲ្យអ៊ីរ៉ង់ តាំងពីខែតុលា ២០១១ តែគ្រានោះ អ៊ីរ៉ង់បានបដិសេធមិនព្រម៕