ថ្ងៃទី 09 ខែកុម្ភៈ ឆ្នាំ2012, ម៉ោង 02:45 PM ប្រែសម្រួលៈ សុខា

ចិន(BBC) : អាជ្ញាធរសៀងហៃបានប្រកាសអាសន្ន បន្ទាប់ពីកប៉ាល់ដឹកទំនិញ ធ្លាយសារធាតុគីមីចូលទៅក្នុងទន្លេយ៉ង់សេ។
មន្រ្តីមួយរូបបានឲ្យដឹងថា ការធ្លាយនេះបណ្តាលមកពីកប៉ាល់ដឹកទំនិញ ក្នុងខេត្តជាំងស៊ូដែលនៅក្បែរនោះ។ សារធាតុ ផេណុល(Phenol) ដែលជាសមាសធាតុអាស៊ីតប្រើសម្រាប់ធ្វើសាប៊ូ ធ្លាយចូលក្នុងទន្លេកាលពីសប្តាហ៍មុន។ នេះគឺជាការបំពុលទឹកលើកទី២ហើយ ក្នុងរយៈពេល១ខែមកនេះ។
កាលពីខែមករា ការផ្គត់ផ្គង់ទឹកនៅក្នុងតំបន់ កាងស៊ី មានផ្ទុកជាតិពុល ខាដម៉្យូម(Cadmium) មកពីក្រុមហ៊ុនរ៉ែ។ ប្រជាជនត្រូវបានគេជូនដំណឹងហាមមិនឲ្យផឹកទឹក ទន្លេនៅក្បែរតំបន់ប៉ះពាល់ទាំងនោះ។
កាសែត Shanghai Daily បានចុះផ្សាយថា ការធ្លាយសារធាតុគីមីនេះប្រហែលជាចេញមកពីកប៉ាល់កូ រ៉េខាងត្បូងដែលចូលចតក្នុងទីក្រុងហ្ស៊ិនជាំង៕