Monday, 20 February 2012 09:37
ព្រឹត្តិការណ៍នៃការវាយប្រហារ បែបភេវរកម្មថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ ថ្វី ដ្បិតតែបានកន្លងផុតជាង ១០ ឆ្នាំមកហើយក្តី ប៉ុន្តែចំពោះការស៊ើបអង្កេតនៅ ក្នុងបទល្មើសដ៏ឃោរឃៅនេះគឺពុំទាន់បានបញ្ចប់នៅឡើយទេ ។ តាមប្រភពព័ត៌មានចុះផ្សាយរបស់កាសែត “ដេល្លី ម៉េល” អង់គ្លេសកាលពីពេលថ្មីៗនេះបានឱ្យដឹងថា ភ្នាក់ងារប្រឆាំងភេវរកម្មជនជាតិអាមេរិកម្នាក់បានទម្លាយឱ្យដឹងថាសេដ្ឋីជនជាតិអារ៉ាប៊ីសាអូឌីតគឺ អាប់ឌុល អាហ្ស៊ីហាជី ដែលកំពុងតែរស់នៅក្នុងប្រទេសអង់គ្លេសនោះប្រហែលជាមានទាក់ទងក្នុងរឿងវាយប្រហារបែបភេវរកម្មកាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១  ។

      បច្ចុប្បន្ន ហាជី មានវ័យ ៣៨ ឆ្នាំ ជាថៅកែក្រុមហ៊ុនប្រេងឥន្ធនៈអារ៉ាប៊ីសាអូឌីត និង មើលការខុសត្រូវសាខា ក្រុមហ៊ុន ចែកចាយនៅអឺរ៉ុប ។ មានទីលំនៅក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃនាកណ្តាលទីក្រុងឡុងដ្រ៍ ។ មុននឹងមានព្រឹត្តិការណ៍ វាយប្រហារបែបភេវរកម្មថ្ងៃទី ១១ ខែកញ្ញា កើតឡើង ហាជី ស្ថិតនៅក្នុងរដ្ឋហ្វ័រីដា (អាមេរិកភ្នាក់ងារប្រចាំភេវរកម្ម រូបនោះបានទម្លាយឱ្យដឹងថា តាមរយៈនៃសៀវភៅកត់ត្រារថយន្តចេញចូល និង មានសាក្សីជាច្រើននាក់បានអះអាងថា មុននឹងមានការវាយប្រហារបែបភេវរកម្មជាច្រើនខែមានមនុស្សអាថ៌កំបាំង ៣ នាក់ ឧស្សាហ៍ចេញចូលក្នុងផ្ទះ ហាជី នៅអាមេរិក ។ ក្នុងចំណោមនោះគេប្រទះឃើញមានជនកំណាចឈ្មោះ ម៉ូហាមេដ អាតា ដែលជាភេវរករបើកយន្តហោះបុកអគារមជ្ឈមណ្ឌលពាណិជ្ជកម្ម និង ២ នាក់ទៀតគឺម្នាក់បើកបុកមន្ទីរប៉ង់តាហ្គោន និង ម្នាក់ទៀតបើធ្លាក់នៅក្នុងរដ្ឋ ផេនស៊ីវៀនៀ ។
      ប៉ុន្តែ ហាជី បានបដិសេធការចោទប្រកាន់នេះដោយបានពោលអះអាងថា ខ្ញុំហើយនឹងពួកភេវរករទាំងនោះ ពុំមាន ទាក់ទងគ្នាឡើយ ហើយការសង្ស័យមកលើរូបខ្ញុំនោះគឺជារឿងមិនពិតឡើយ ។ ខ្ញុំស្រឡាញ់អាមេរិកកូនខ្ញុំកើតនៅ អាមេរិក ។ ចំណែករូបខ្ញុំក៏ធ្លាប់បន្តការសិក្សានៅសកលវិទ្យាល័យអាមេរិកដែរ ។ ដូច្នេះក្នុងមួយជីវិតរបស់ខ្ញុំនេះគឺពេលវេលាភាគច្រើនរស់នៅអាមេរិក” ។ ម៉្យាងទៀតកាលកន្លងមកក្រុមស៊ើបការ ធពី អាមេរិកក៏ធ្លាប់បានបញ្ជាក់អះអាងផងដែរថា ហាជី ពុំមានទាក់ទងក្នុង ព្រឹត្តិការណ៍វាយប្រហារថ្ងៃទី ១១ ខែកញ្ញា ឡើយ ។
      ប៉ុន្តែអ្វីដែល ហាជី ធ្វើឱ្យគេសង្ស័យនោះ ប៉ុន្មានសប្តាហ៍មុនការវាយប្រហារសេដ្ឋីវ័យក្មេងរូបនេះស្រាប់តែបាន ចាកចេញពីអាមេរិក ទាំងប្រញាប់ប្រញាល់ដែលបានបន្សល់ទុកនូវវត្ថុផ្ទាល់ខ្លួនផ្សេងៗជាច្រើននៅក្នុងរថយន្ត ៣ គ្រឿងដែលពុំទាន់បានចាត់ចែង ៕
     

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post