Written by ភ្នំពេញដេលីញូវ | |
Thursday, 23 February 2012 02:59 | |
កាលពីថ្មីៗនេះយោងតាមប្រភព ពត័មានដេល្លីតេលេក្រាសរបស់អង់គ្លេស បានអោយដឹងថា ស្វាមីរបស់អ្នកស្រីហាឡូ ណេន ប្រធានាធិបតីប្រទេសហ្វាំងឡង់មាន ជួបរឿងអាម៉ាស់មួយដោយបានលួចសំឡឹង មើលដើមទ្រូងរបស់ម្ចាស់ក្សត្រី ដាណឺម៉ាក់ មិនដាក់ភ្នែកតែត្រូវកាមេរ៉ា ចាប់បាននឹងចុះផ្សព្វផ្សាយ នៅតាម បណ្តាញអ៊ិនធឺរណែត។![]() កាលពីខែមករា ម្ចាស់ក្សត្រីដាណឺម៉ាក់បានរៀបចំពិធីជប់លៀង មួយថ្នាក់ជាតិនៅទីក្រុងកូប៉េហា។ ចំពោះស្វាម៊ីអ្នកស្រីប្រធានាធិបតីហ្វាំងឡង់ គឺលោកអារ៉ាយ៉ាកវេមានអាយុ៦៣ឆ្នាំត្រូវបានអញ្ជើញ ជាភ្វៀវកិត្តយសព្រមទាំងត្រូវបានផ្តល់កិត្តយសអោយអង្គុយជិតម្ចាស់ក្សត្រីម៉ាវីនៅក្នុឈុតសំលើកបំពក់ រ៉ូបព័ណខ្មៅវាលដើមទ្រូងទៀតផង។កាមេរ៉ាបានថតជាប់ស្វាមីអ្នកស្រី ប្រធានាធិបតីហ្វាំឡង់ សមលឹងមិនដាក់ផ្នែក ដើមទ្រូងរបស់ម្ចាស់ក្សត្រី ដាណឺម៉ាក់។អស់ប៉ុន្មាននាទីទើបម្ចាស់ក្សត្រីបានដឹងហើយមើលភ្នែកលោក ទើបលោកធ្វើជាងើយទៅមើលពិដានទៅវិញ។ម្ចាស់ក្សត្រីមានការខ្មាស់អៀនហើយយកដៃទៅខ្ទប់បាំងដើមទ្រូង។ រូបភាពទាំងត្រូវបានបង្ហោះនៅលើYoutubeរួចក៏បានក្លាយទៅជាប្រធានបទ ជជែកផុលផុសសំរាប់ អ្នកលេងអ៊ិនធឺណែត។ មានយោបល់ថាស្វាមីប្រធានាធិបតីក៏ដូចតែមនុស្សធម្មតាគ្មានអ្វីខុសគ្នានោះទេ។ |
ប្តីអ្នកស្រីប្រធានាធិបតីហ្វាំងឡង់ជួបរឿងអាម៉ាស់ នៅលើអ៊ិនធឺរណែត
Posted by
Email:knewdaynews@yahoo.com
Thursday, February 23, 2012
( កាសែតកម្ពុជាថ្ងៃថ្មី)
Email:knewdaynews@yahoo.com. Powered by Blogger.