ដោយ​ ៖ សាធី
ថ្ងៃទី 23-02-2012 ម៉ោង 12:57:40 ​ព័ត៌មាន​ ស្ដី​ពី​ការ​ស្លាប់​របស់​អ្នក​សារ​ ព័ត៌មាន​២​រូប​ ដែល​ជា​ជនជាតិ​អង់គ្លេស​ និង​អា​មេ​រិ​ក​ នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​រវាង​ រដ្ឋាភិបាល​ និង​ក្រុមប្រឆាំង​នៅ​ទីក្រុង​ ហូ​មនា​ពេល​កន្លង​មកនេះ​បាន​ធ្វើ​ឱ្យ​លោក​ខាងលិច​មានការ​ខឹងសម្បា​យ៉ាង​ ខ្លាំង​ចំពោះ​រដ្ឋាភិបាល​ស៊ី​រី​ ។​
​នាង​ Marie​ Colvin​ ជនជាតិ​អា​មេ​រិ​ក​ ជា​អ្នក​យក​ព័ត៌មាន​នៅ​លើ​សមរភូមិ​ដ៏​ ល្បីល្បាញ​សម្រាប់​សារព័ត៌មាន​ Times​ Sunday​ របស់​អង់គ្លេស​ ។​ នាង​ Colvin​ ពិការ​ភ្នែក​ម្ខាង​ពេល​យក​ព័ត៌មាន​ពី​ សង្គ្រាមស៊ីវិល​នៅ​ស្រី​លង្កា​ កាលពី​ឆ្នាំ​ ២០០១​ ហើយ​នាង​ក៏​ជា​អ្នក​ធ្លាប់​ចូលរួម​ យក​ព័ត៌មាន​ក្នុង​សង្គ្រាម​អ៊ី​រ៉ា​ក់​,​ អា​ហ្វ​ ហ្គា​នី​ស្ថាន​ និង​មជ្ឈិមបូព៌ា​ទៀត​ផង​ ។​

​អ្នក​សារព័ត៌មាន​ទី​២​ជា​ជនជាតិ​ បារាំង​ ឈ្មោះ​Remi​ Ochlik​ កើត​នៅ​ឆ្នាំ​១៩៨៣​ អ្នក​ទាំង​២​បាន​ស្លាប់​ពេល​ប​ម្លា​ស់​ចេញពីផ្ទះ​ពលរដ្ឋ​មួយ​កាលពី​ព្រឹក​ ថ្ងៃ​ទី​២១​ កុម្ភៈ​ ខណៈ​រង​ការ​វាយប្រហារ​ ។​ នោះ​ជា​ផ្ទះ​ពលរដ្ឋ​សាមញ្ញ​ ប៉ុន្ដែ​ត្រូវ​បាន​ក្រុម​អ្នក​សារព័ត៌មាន​យក​ធ្វើ​ជាទី​តាំង​បណ្ដោះអាសន្ន​ ដើម្បី​ផ្ដល់​ព័ត៌មាន​ត្រូវ​បាន​កម្លាំង​ទាហាន​ស៊ី​រី​បាញ់​កម្ទេច​ចោល​ ។​ ក្រៅពី​នេះ​នៅ​មាន​មនុស្ស​មួយ​ចំនួន​ទៀត​ក៏​ជា​អ្នក​សារព័ត៌មាន​ និង​ក្រុម​ ជួយ​សង្គ្រោះ​ត្រូវ​បាន​ស្លាប់​និង​របួស​ក្នុង​ ហេតុការណ៍​ប៉ះទង្គិច​គ្នា​នោះ​ដែរ​ ។​
​ព័ត៌មាន​ស្ដី​ពី​ការ​ស្លាប់​របស់​នាង ​ Colvin​ ធ្វើ​ឱ្យ​កក្រើក​បណ្ដាញ​ព័ត៌មាន​នានា​របស់​អា​មេ​រិ​ក​ និង​អង់គ្លេស​ ។​ ចំណែក​អ្នក​សារព័ត៌មាន​រូបភាព​ លោក​ Remi​ Ochlik​ ក៏​ធ្លាប់​ទទួល​បាន​រូបភាព​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​បារាំង​ ហើយ​លោក​ក៏​ជា​អ្នក​សារព័ត៌មាន​វ័យក្មេង​ជាងគេ​បំផុត​ដែល​ត្រូវ​គេ​សម្លាប់​ ពេល​កំពុង​បំពេញបេសកកម្ម​នៅ​បរទេស​ ។​
​បណ្ដា​មេដឹកនាំ​លោក​ខាងលិច​ប្រតិកម្ម ​យ៉ាង​ខ្លាំងក្លា​ និង​រិះគន់​ដល់​អំពើ​ហិង្សា​ ក្នុង​ប្រទេស​ស៊ី​រី​ ឈាន​ដល់​ការ​សម្លាប់​ អ្នក​សារព័ត៌មាន​បរទេស​ ។​ គ្រាន់តែ​នៅ​ ក្នុង​ថ្ងៃ​ទី​២១​ កុម្ភៈ​ មាន​អ្នក​ស្លាប់​ប្រមាណ​ ៦០​នាក់​ ដោយ​ការ​វាយប្រហារ​របស់​ រដ្ឋាភិបាល​ ទៅ​លើ​ក្រុមប្រឆាំង​នៅ​ទីក្រុង​ ហូ​ម​ ។​
​ស្ថានការណ៍​នៅ​ស៊ី​រី​ កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ​ ធ្វើ​ឱ្យ​សហគមន៍​អន្ដរជាតិ​ថ្កោលទោស​យ៉ាង​ខ្លាំង​ ពិសេស​លោក​ខាងលិច​មាន​គម្រោង​ផ្គត់ផ្គង់​សព្វាវុធ​ឱ្យទៅ​ក្រុម​បះបោរ​នៅ​ស៊ី ​រី​ ដើម្បី​ទប់ស្កាត់​ការ​វាយប្រហារ​របស់​ទាហាន​រដ្ឋាភិបាល​ ។​ តាម​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ឱ្យ​ដឹង​ថា​ អំពើ​ហិង្សា​នៅ​ប្រទេស​ស៊ី​រី​បាន​សម្លាប់​មនុស្ស​ជិត​៦​ពាន់​នាក់​ហើយ​មក​ ទល់​ពេល​នេះ​ ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post