ដោយ ៖ សាធី
ថ្ងៃទី 21-02-2012 ម៉ោង 15:32:02 តាមប្រភព ព័ត៌មានពីកម្លាំងយោធា អាមេរិកបានឱ្យដឹងថា ចារបុរស៤នាក់ បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ ធ្លាក់យន្ដហោះនៅតំបន់ជីប៊ូទី ពេល កំពុងបំពេញបេសកកម្ម ។
យន្ដហោះចម្បាំងប្រភេទ U-28 ម៉ាស៊ីន១ ប្រើប្រាស់សម្រាប់បំពេញ ភារកិច្ចចាំបាច់បានជួបគ្រោះថ្នាក់កាលពី ពេលកន្លងមកនៅតំបន់ទ្វីបអាហ្វ្រិក ។
មន្ទីរបញ្ចកោណបានប្រកាសឈ្មោះ ចារបុរសទាំង៤រូបដែលបាត់បង់ជីវិត ក្នុងនោះមានអាកាសយានិកម្នាក់ផងដែរ ។ ចារបុរសទាំងនោះបំពេញបេសក កម្មនៅទីតាំងយោធាហាលបឺតហ្វៀល នៅរដ្ឋហ្វ្លរីដា ហើយត្រូវបញ្ជូនទៅ បំពេញបេសកកម្មចារកម្មពិសេសមួយ ។
មេបញ្ជាការកងទ័ពអាមេរិកប្រចាំ នៅទ្វីបអាមេរិកបញ្ជាក់ថា យន្ដហោះ U-28 ដែលកំពុងហោះហើរ ក៏ស្រាប់តែ ធ្លាក់នៅជិតអាកាសយានដ្ឋានអន្ដរជាតិ ជីប៊ូទី ប៉ុន្ដែមូលហេតុបណ្ដាលឱ្យគ្រោះ ថ្នាក់នោះមិនទាន់ដឹងច្បាស់នៅឡើយ ពីព្រោះកំពុងស្ថិតក្នុងដំណាក់កាលស្រាវ ជ្រាវនៅឡើយ ដូច្នេះព័ត៌មានលម្អិតនឹងដឹងនៅពេលក្រោយ ៕
