ដោយ ៖ សាធី
ថ្ងៃទី 21-02-2012 ម៉ោង 14:31:16 អ៊ីរ៉ង់ បានចាប់ផ្ដើមធ្វើសមយុទ្ធដែលមានឈ្មោះថា Sarollah (ការសងសឹករបស់ព្រះជាម្ចាស់) ដែលចាប់ផ្ដើមកាលពីយប់ថ្ងៃទី២០ កុម្ភៈ នៅក្នុងតំបន់ដែលមានទំហំ១៩០ពាន់គីឡូម៉ែត្រក្រឡា ។
តាមសេចក្ដីប្រកាសមួយពីទីតាំង ទ័ពអាកាស Katem-ol-Anbia របស់អ៊ីរ៉ង់បានឱ្យដឹងថា ការធ្វើសមយុទ្ធនៅតំបន់ភាគខាងត្បូងប្រទេសអ៊ីរ៉ង់នោះក្នុងគោលដៅ ទប់ទល់រាល់ការគំរាមកំហែងណាមួយរបស់សត្រូវ ។
នេះជាសកម្មភាពថ្មីបំផុតរបស់អ៊ី រ៉ង់ពេលដែលអ្នកឯកទេសបរមាណូរបស់អង្គការសហប្រជាជាតិបានចាប់ផ្ដើម ត្រួតពិនិត្យរយៈពេល២ថ្ងៃជាលើកទី២នៅទីតាំងបរមាណូរបស់អ៊ីរ៉ង់ ។
សារព័ត៌មាន IRNA បានដកស្រង់ សេចក្ដីប្រកាសនោះបញ្ជាក់ថា “ការធ្វើសមយុទ្ធនេះក្នុងគោលដៅពង្រឹងសមត្ថភាពការពារដែនអាកាសរបស់ ប្រទេសនេះ” ។
កាលពីចុងឆ្នាំ២០១១ អ៊ីរ៉ង់ក៏បានចាប់ផ្ដើមធ្វើសមយុទ្ធរយៈពេល១០ថ្ងៃនៅជិតឈូងសមុទ្រ Hormuz ដើម្បីសាកល្បងកាំជ្រួចមីស៊ីលទំនើបៗរបស់ខ្លួន ។
អ៊ីរ៉ង់បានគំរាមបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវចរាចរប្រេងកាតដ៏សំខាន់នៅលើពិភពលោក ដើម្បីជាការតបតដល់កម្មវិធីបរមាណូដែលមានវិវាទរបស់ប្រទេសនេះ ។
អ៊ីរ៉ង់បានបញ្ជាក់ថា កម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ប្រទេសនេះក្នុងគោលដៅ បង្កើតថាមពលអគ្គិសនីតែប៉ុណ្ណោះ ។ ប៉ុន្ដែអាមេរិកនិងប្រទេសសម្ពន្ធមិត្ដយល់ឃើញថា អ៊ីរ៉ង់ផលិតអាវុធបរមាណូ ហើយអ៊ីស្រាអែលជាគោលដៅសម្រាប់វាយប្រហារ ។
ប្រធានក្រុម សង្កេតការណ៍របស់អង្គការថាមពលបរមាណូអង្គការសហប្រជាជាតិ លោក Herman Nackaerts បានបញ្ជាក់ថា អាទិភាពជាចម្បងរបស់គណៈប្រតិភូទៅកានអ៊ីរ៉ង់លើកនេះ ដើម្បីបញ្ជាក់ឱ្យបានច្បាស់ពីកម្មវិធីបរមាណូដែលមានវិវាទរបស់អ៊ី រ៉ង់ ។
កាលពីថ្ងៃទី២០កុម្ភៈ អង្គការថាមពលបរមាណូអន្ដរជាតិ IAEA បានទៅត្រួតពិនិត្យកម្មវិធីបរមាណូរបស់អ៊ីរ៉ង់ជាថ្មី ហើយនោះក៏ជាឱកាសចុងក្រោយដើម្បីជួយរដ្ឋាភិបាលទីក្រុងតេអេរ៉ង់ កាត់បន្ថយស្ថានការណ៍តានតឹងនិងការដាក់ទណ្ឌកម្មពីលោកខាងលិចផងដែរ ។
មន្ដ្រី IAEA បានទៅដល់ទីក្រុងតេអេ រ៉ង់នៅថ្ងៃទី១៩កុម្ភៈ ហើយចាប់ផ្ដើមត្រួត ពិនិត្យបរមាណូរយៈពេល២ថ្ងៃ ចាប់តាំង ពីថ្ងៃទី២០កុម្ភៈនេះ ។
នេះជាដំណើរត្រួតពិនិត្យលើកទី២ របស់ IAEA នៅអ៊ីរ៉ង់ក្នុងរយៈពេល១ខែ ក្រោយពេលរដ្ឋាភិបាលទីក្រុងតេអេរ៉ង់ ចោទប្រកាន់ក្រុមសង្កេតការណ៍ IAEA ចេញរបាយការណ៍ប្រាសចាកពីការពិត ពីកម្មវិធីបរមាណូ ។ ប្រសិនបើ IAEA នៅតែចេញរបាយការណ៍មិនពិតទេនោះ នឹងត្រូវហាមប្រាមវិលត្រឡប់មកកាន់ អ៊ីរ៉ង់ជារៀងរហូត ។
ដំណើរត្រួតពិនិត្យរបស់ IAEA លើក នេះ ត្រូវបានគេវាយតម្លៃថាជាឱកាស ចុងក្រោយរបស់អ៊ីរ៉ង់ ដើម្បីបញ្ចៀសបាន ការដាក់ទណ្ឌកម្មនានា ។ ក្នុងឱកាសនេះ រដ្ឋាភិបាលអ៊ីរ៉ង់ ត្រូវតែស្វែងរកឱកាស លុបបំបាត់ពាក្យចរចាមអារ៉ាមប៉ាន់ ស្មានជុំវិញបរមាណូ ដែលមានវិវាទ អាចជំរុញឱ្យមានការផ្ទុះអាវុធជាទ្រង់ ទ្រាយធំ ។ ការចូលទៅត្រួតពិនិត្យលើកនេះកើត ឡើងក្រោយពេលប្រធានាធិបតីអ៊ីរ៉ង់ ម៉ាមូដអាម៉េដឌីណេចាត ប្រកាសថា ប្រទេសរបស់លោកនឹងពង្រីកការផលិតថាមពលបរមាណូ ពិសេសគឺកម្មវិធី ចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម២០ភាគ រយនៅរោងចក្រតំបន់ហ្វ័រដូ ។
កន្លងមកលោកខាងលិចចាត់ទុកថា កម្មវិធីបរមាណូរបស់អ៊ីរ៉ង់ក្នុងគោលដៅ ផលិតគ្រាប់បែកប្រល័យលោក ចាប់ តាំងពីពេលនោះមក លោកខាងលិចបាន ស្នើឱ្យអ៊ីរ៉ង់បញ្ឈប់ចម្រាញ់សារធាតុបរមាណូជាបន្ទាន់ ។ ប៉ុន្ដែអ៊ីរ៉ង់ប្រកាសថា កម្មវិធីបរមាណូ ដើម្បីបម្រើថាមពល អគ្គិសនីតែប៉ុណ្ណោះ ៕


