
អាស៊ី ម៉ាល់ឌីវ(BBC) : យោងតាមសម្តីរបស់មន្រ្តីនៃគណបក្សរបស់ អតីតប្រធានាធិបតីម៉ាល់ឌីវ លោក ម៉ូហាម៉េដ ណាស៊ីដ(Mohamed Nasheed) បានឲ្យដឹងថា តុលាការរបស់ប្រទេសម៉ាល់ឌីវ បានចេញដីកាប្រកាសចាប់ខ្លួនបន្ទាប់ពីលោកបានប្រកាស លាចេញពីតំណែងកាលពីថ្ងៃ អង្គារកន្លងមកនេះ។
មកទល់ពេលនេះ នៅមិនទាន់មាននរណាម្នាក់ដឹងពីមូលហេតុនៃការចេញដីកាចាប់ខ្លួននោះនៅឡើ យទេ សូម្បីតែអធិកាប៉ូលិសបានប្រាប់អ្នកយកព័ត៌មានBBCថា លោកមិនបានដឹងថា តុលាការម៉ាល់ឌីវបានចេញដីកាប្រកាសចាប់ខ្លួននោះឡើយ។
គួរបញ្ជាក់ថា របាយការណ៍ត្រូវបានគេប្រកាសឡើងមួយថ្ងៃ បន្ទាប់ពីមានការបះបោរប្រឆាំងតវ៉ា ធ្វើឲ្យមនុស្សជាច្រើនរងរបួស ព្រមទាំងលោក ម៉ូហាម៉េដ ណាស៊ីដ ផងដែរខណៈពេលដែលកងកម្លាំងប៉ូលិសប្រើកាំភ្លើងបាញឧ ស្ម័នបង្ហូរទឹកភ្នែក បង្រ្កាបបាតុករទាំងនោះ។ ម៉្យាងទៀត ប្រភពព័ត៌មានមួយផ្សេងទៀតបានអះអាងថា បន្ទាប់ពីហេតុការណ៍នោះកើតឡើង ក្រុមគ្រួសាររបស់លោក ណាស៊ីដ បានធ្វើការភៀសខ្លួនទៅកាន់ប្រទេសស្រីសង្កាផងដែរ ដើម្បីស្វែងរកកន្លែងសុវត្ថិភាព៕