
យោងតាមសារព័ត៌មានជាតិបានរាយការណ៍មកថា ប្រទេសកូរ៉េខាងជើងនឹងរៀបចំព្រឹត្តិការណ៍បង្ហោះផ្កា យរណបដើម្បីរំឭកខួបកំណើតគម្រប់លើកទី ១០០របស់អតីតមេដឹកនាំពូកែមួយរូបគឺ លោក គីម អ៊ីលសុង នៅក្នុងខែមេសា។
សហរដ្ឋអាមេរិក បាននិយាយថា ការរៀបចំបង្ហោះផ្កាយរណបលើដែនអាកាសនេះនឹងគាបសង្ក ត់លើបញ្ហាសន្តិសុខប្រចាំតំបន់នីមួយៗ ហើយប្រទេសរុស្ស៊ីក៏បានរៀបរាប់និងចាត់ទុកផែនការ មួយនេះជា “បញ្ហាធ្ងន់ធ្ងរមួយគួរឲ្យព្រួយបារម្ភ”។
អ្នកនាំពាក្យមួយរូបតំណាងឲ្យគណកម្មការបច្ចេកវិទ្យា លំហអាកាសរបស់កូរ៉េបាននិយាយថា ការបង្ហោះផ្កាយរណបនេះនឹងចាប់ផ្តើមឡើងនៅចន្លោះថ្ងៃទី ១២ ទៅ ១៦ ខែមេសា។
ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកគឺ លោកស្រី ហ៊ីឡារី ឃ្លីនតុន បានប្រកាសដល់ប្រទេសកូរ៉េខាងជើងថា ផែនការនេះជាមុខសញ្ញាបង្កឲ្យមានជម្លោះដ៏ខ្លាំងក្លា ហើយក៏បានជំរុញឲ្យកូរ៉េអនុលោមតាមច្បាប់កាតព្វកិច្ចអ ន្តរជាតិរបស់ពួកគេ។
អ្នកនាំពាក្យមួយរូបពីក្រសួងការបរទេសសហរដ្ឋអាមេរិ កបាននិយាយថា វាជារឿងមួយពិបាកស្មានដល់ ហើយការផ្តល់ជំនួយជាស្បៀងអាហារដល់កូរ៉េខាងជើង ខណៈដែលពីមុនបានព្រមព្រៀងគ្នា ក៏មិនដឹងយ៉ាងណាដែរ បើសិនជាកូរ៉េខាងជើងហ៊ានបង្ហោះផ្កាយរណបនេះ។
លើសពីនេះ កូរ៉េខាងជើងក៏បាននិយាយឆ្លើយឆ្លងផងដែរថា ផែនការផ្លាស់ប្តូរការព្រមព្រៀងរវាង សហរដ្ឋអាមេរិកនេះ នឹងបង្កឲ្យមានអំពើហិង្សាជាក់ច្បាស់ជាមិនខានជាមួយ ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ក្រោយពីមានហេតុការណ៍ឡើងមួយស្រដៀងគ្នានៅក្នុងឆ្នាំ២០ ០៩។
ស្របពេលជាមួយគ្នានេះដែរ ប្រទេសជប៉ុនក៏មានការព្រួយបារម្ភផងដែរ ខណៈដែលប្រទេសកូរ៉េខាងជើងធ្លាប់បានបង្ហោះផ្កាយរណបឆ្ល ងកាត់ប្រទេសរបស់ខ្លួនកាលពីឆ្នាំ២០០៩នោះ៕