
លោកហ្គារ៉េត ម៉ត់ហ្គោមឺរី ចចសុន មកពីទីក្រុងខារម៉ាធេន និងលោកនីកូឡាស ដេវីស ចូនស៍ មកពីទីក្រុងប៊េកសាយអឺរ ត្រូវបានចាប់ខ្លួនកាលពីខែមុន។ ក្រសួងការពារជាតិលីប៊ី បានថ្លែងកាលពីពេលថ្មីៗនេះថា បុរសទាំងពីរនាក់នេះត្រូវបានឃាត់ខ្លួន រួចដោះលែងហើយនឹងផ្សព្វផ្សាយព័ត៌មាននេះនៅថ្ងៃចន្ទ។ អ្នកកាសែតដែលបានបម្រើការឲ្យស្ថានីយផ្សព្វផ្សាយព័ត៌មាន ទូរទស្សន៍របស់អ៊ីរ៉ង់ បានសម្តែងការសូមអភ័យទោសចំពោះទង្វើរបស់ពួកគេទាំងពីរ។ អ្នកនាំពាក្យក្រសួងការបរទេសមួយរូបបាននិយាយថា យើងរីករាយចំពោះការដោះលែងអ្នកសែតជនជាតិអង់គ្លេសទាំង ២នាក់ ដែលបានឃាត់ទុកកាលពីពេលថ្មីៗនេះនៅក្នុងប្រទេសលីប៊ី។
គួរបញ្ជាក់ថា អ្នកកាសែតទាំង២រូបនេះ ក៏ធ្លាប់ត្រូវបានក្រុមសកម្មប្រយុទ្ធម៉ីសរ៉ាតា ប្រ៊ីហ្គេត បញ្ជូនចូលក្នុងមន្ទីរឃុំឃាំងម្តងរួចមកហើយ កាលពីថ្ងៃទី២២ ខែកុម្ភៈ នៅក្នុងទីក្រុងទ្រីប៊ូលី៕