រដ្ឋាភិបាល​ថៃ បាន​អំ​ពាវ​នាវ​​ឲ្យ​​​ពល​​​រដ្ឋ​​​ខ្លួន ជៀស​​​ចេញ​​​​ឆ្ងាយ​​​​ពី​​​​ព្រំ​​​ដែន​​​​ជា​​​មួយ​​​ភូមា ព្រោះ​​​ថា អាច​​​ត្រូវ​​​​ក្រុម​​​​ប្រ​​​ដាប់​​​អា​​​វុធ​​​​មួយ នៅ​​​​ប្រ​​​ទេស​​​​ជិត​​​ខាង​​​​វាយ​​​លុក ។​ កង​​​​កម្លាំង​​​​ផ្តាច់​​​ខ្លួន “កង​​ទ័ព​​​ពុទ្ធ​​សាសនា​ Kanren ប្រ​​ជា​​ធិប​​តេយ្យ” DKBA កាល​​ពី​​​ដើម​​ខែ​​នេះ ប្រ​​កាស​​នឹង​​​ត្រួត​​ត្រា​​​តំបន់​​​ព្រំ​​ដែន​​​​ប្រ​​ទេស​​ទាំង​ពីរ​​ នេះ និង​​រា​​រាំង​​​ទំ​​នាក់​​ទំ​​នង​​​ជំនួញ​​ឆ្លង​​ដែន ។
DKBA និយាយថា ទង្វើរនោះ គឺសំដៅ​​សង​សឹក​​នឹង​ការ​​ដែល​​រដ្ឋា​ភិបាល​ថៃ ដាក់​បញ្ចូល​​មេ​ក្លោង​​ជាន់​​ខ្ពស់​​ឈ្មោះ Saw Lah Pwe របស់​ខ្លួន ចូល​ក្នុង​​បញ្ជី​​ឧក្រិដ្ឋ​​ជន​​គ្រឿង​ញៀន ២៥ នាក់ ដែល​​ត្រូវ​​តាម​​ចាប់​ខ្លួន ។ ក្រុង​​បាង​កក​ ក៏​បាន​​សន្យា​ផ្តល់​​រង្វាន់​ ១២ លាន​​បាត ដល់​​​​អ្នក​​ដែល​​​ផ្តល់​​​ព័ត៌​មាន​​អំពី​​វត្តមាន​​របស់​ជន​​ដែល​មាន​ ឈ្មោះ​​ក្នុង​បញ្ជី​នេះ ។ មកទល់​បច្ចុប្បន្ន​ DKBA មិនទាន់​​រកឃើញ​មាន​សក្មភាព​អ្វីទេ រីឯរដ្ឋាភិបាល​ភូមា បានដាក់​ពង្រាយ​ពលទាហាន​ ទៅកៀកព្រដែន​ ដើម្បី​ធានាសុវត្តិភាព ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post