ដោយ​ ៖ ម៉ែវ សាធី ថ្ងៃទី 19 ឧសភា 2012ម៉ោង 14:04:44
​រដ្ឋមន្ដ្រី​ ក្រសួងការពារជាតិ​អា​មេ​រិ​ក​ លោក​ ឡេ​អន​ ប៉ា​ណេ​តា​ កាលពី​ថ្ងៃ​ទី​១៨​ ខែឧសភា​បាន​បញ្ជាក់​ថា​ អា​មេ​រិ​ក​នឹង​  ចំណាយ​ប្រាក់​៧០​លាន​ដុល្លារ​ដល់​អ៊ី​ស្រា​ អែ​ល​សម្រាប់​បំពាក់​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ ការពារ​ Iron​ Dome​ ។​
​ក្រោយ​ជំនួប​ពិភាក្សា​ថ្នាក់​ រដ្ឋមន្ដ្រី​ ការពារ​ជាតិ​រវាង​អា​មេ​រិ​ក​នឹង​អ៊ី​ស្រា​អែ​ល​ លោក​ ឡេ​អន​ ប៉ា​ណេ​តា​ និង​ប្រ​ធានា​   ធិ​បតី​អា​មេ​រិ​ក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ បាន​គាំទ្រ​  កម្មវិធី​បំពាក់​កម្មវិធី​កាំជ្រួច​មី​ស៊ី​ល​ការ​ ពារ​ Iron​ Dome​ របស់​អ៊ី​ស្រា​អែ​ល​ ។​
​លោក​ ឡេ​អន​ ប៉ា​ណេ​តា​ បញ្ជាក់​ទៀត​ ថា​ ពឹងផ្អែក​លើ​តម្រូវការ​របស់​អ៊ី​ស្រា​អែ​ល​ អា​មេ​រិ​ក​នឹង​ចំណាយ​ប្រាក់​៧០​លាន​ដុល្លារ​ ទៅ​ឱ្យ​អ៊ី​ស្រា​អែ​ល​នៅ​ថ្ងៃនេះ​ ។​ សកម្ម​ ភាព​ខាងលើ​របស់​អា​មេ​រិ​កបាន​បង្ហាញ​ យ៉ាង​ច្បាស់​ពីសារ​សំខាន់​នៅ​ក្នុង​ទំនាក់​ ទំនង​រវាង​អា​មេ​រិ​ក​នឹង​អ៊ី​ស្រា​អែ​ល​ ក៏​ដូច​ ជា​កិច្ច​សហប្រតិបត្ដិការ​សន្ដិសុខ​ ។​
​ប៉ុន្ដែ​លោក​ ឡេ​អន​ ប៉ា​ណេ​តា​ មិន​ បង្ហើប​ឱ្យ​ដឹង​ពី​ព័ត៌មាន​ជុំវិញ​*​គម្រោង​ វាយប្រហារ​ប្រទេស​អ៊ី​រ៉​ង់​ទេ​ ប្រសិនបើ​ កិច្ច​ពិភាក្សា​ស្ដី​អំពី​បរមាណូ​រវាង​អ៊ី​រ៉​ង់​នឹង​ ក្រុម​ប្រទេស​៥​បូក​១​នៅ​ទីក្រុង​បា​ដា​ដ​ ប្រទេស​អ៊ី​រ៉ា​ក់​នា​ថ្ងៃ​ទី​២៣​ខែឧសភា​ បរា​ជ័យ​នោះ​ ។​
​អ៊ី​ស្រា​អែ​ល​ជា​ប្រទេស​ដែល​អា​មេ​ រិ​ក​ ផ្ដល់​ជំនួយ​ច្រើន​ជាងគេ​បំផុត​ ។​ កាលពី​ ឆ្នាំ​២០១១​ រដ្ឋាភិបាល​អា​មេ​រិ​កបាន​ផ្ដល់​ ជំនួយ​ដល់​អ៊ី​ស្រា​អែ​ល​រហូត​ដល់​២០៥​ លាន​ដុល្លារ​សម្រាប់​ទិញ​ប្រព័ន្ធ​កាំជ្រួច​ មី​ស៊ី​ល​ការពារ​ Iron​ Dome​ ។​ តាម​មូល​  និ​ធិ​ថ្មី​របស់​អា​មេ​រិ​ក​ រដ្ឋាភិបាល​ អូ​បា​ម៉ា​ គ្រោង​ផ្ដល់​ជំនួយ​យោធា​ដល់​អ៊ី​ស្រា​អែ​ល​ គិត​ជា​ទឹកប្រាក់​ប្រមាណ​៣,១​លាន​ដុល្លារ​។​ ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ការពារ​Iron​ Dome​ ផលិត​ដោយ​ក្រុមហ៊ុន​របស់​ក្រសួង​ការ​ ពារ​ជាតិ​អ៊ី​ស្រា​អែ​ល​ Raphael​ ក្នុង​គោល​ ដៅ​វាយ​ស្ទាក់​កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប​ដែល​ បើក​ការ​វាយប្រហារ​មក​លើ​ទឹកដី​អ៊ី​ស្រា​ អែ​ល​ ។​ ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ទាំងនោះ​*​មាន​តម្លៃ​ប្រមាណ​៥០​លាន​ដុល្លារ​ ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post