ដោយ​ ៖ ម៉ែវ សាធី ថ្ងៃទី 18 ឧសភា 2012ម៉ោង 15:19:02
​មន្ដ្រី​រដ្ឋាភិបាល​ប្រេ ​ស៊ី​ល​បាន​ប្រកាស​ ឱ្យ​ដឹង​ថា​ យ៉ាង​ហោច​ណាស់​ក៏​មាន​៧៧​ ពាន់​គ្រួសារ​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​ ទឹកជំនន់​នៅ​រដ្ឋ​ Amazonas​ ភាគ​ខាងជើង​ នៃ​ប្រទេស​នេះ​ ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ បង្ក​ជា​ទឹកជំនន់​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ ។​
​មក​ទល់​ពេល​នេះ​មានស្រុក​ចំនួន​៥២​ ក្នុង​ចំណោម​៦២​ស្រុក​នៃ​រដ្ឋ​ស្ថិត​ក្នុង​ ដំណាក់កាល​ប្រកាស​អាសន្ន​ ក្នុង​នោះ​ មានស្រុក​ចំនួន​៣​បាន​លិចលង់​ទាំងស្រុង​ ។​ ភ្លៀង​ធ្លាក់​ខ្លាំង​ធ្វើ​ឱ្យ​ទឹក​នៅ​ដង​ទន្លេ​ Negro​ ជា​ដៃទន្លេ​ Amazon​ ដោយ​ហូរ​កាត់​ទីក្រុង​ Manaus​ កើនឡើង​ខ្ពស់​ខុស​ពី​ធម្មតា​រហូត​ ដល់​៦​ម៉ែត្រ​ គឺជា​កម្រិត​ខ្ពស់​ជាងគេ​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​១០០​ឆ្នាំ​ក​ ន្ល​មក​ ។​
​តាម​ការ​ព្យាករណ៍​ស្ថានភាព​នឹង​ កាន់តែ​អាក្រក់​ទៅ​ដោយសារ​ភ្លៀង​នៅ​តែ​បន្ដ​ ធ្លាក់​ខ្លាំង​ ហើយ​កម្រិត​ទឹកជំនន់​នៅ​តែ​បន្ដ​កើនឡើង​ខ្ពស់​ថែម​ទៀត​ ។​
​ក្នុង​ពេល​ ជាមួយ​គ្នា​នោះ​ តំបន់​ភាគ​ខាងជើង​ប្រទេស​ប្រេ​ស៊ី​ល​រង​គ្រោះ​រាំង​ស្ងួត​ យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​រយៈពេល​កន្លះ​សតវត្សរ៍​កន្លង​មក​ ប៉ះពាល់​ដល់​ជីវភាព​ រស់នៅ​របស់​ពលរដ្ឋ​ជាង​១.១០០​ស្រុក​ ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post