ដោយ​ ៖ ម៉ែវ សាធី ថ្ងៃទី 19 ឧសភា 2012ម៉ោង 14:20:06
​កាលពី​ថ្ងៃ​ទី​១៨​ខែឧសភា ​ ឃ្លាំង​អាវុធ​ មួយ​របស់​រុ​ស្ស៊ី​បាន​ផ្ទុះ​ឆាបឆេះ​យ៉ាង​ខ្លាំង​ បណ្ដាល​ឱ្យ​មនុស្ស​២​នាក់​រង​របួស​និង​ជាង​ ២.០០០​នាក់​ទៀត​ត្រូវ​ភៀសខ្លួន​ ។​ នេះ​ជា​ ហេតុការណ៍​ផ្ទុះ​ឃ្លាំង​គ្រាប់​ជា​លើក​ទី​២​ ហើយ​ក្នុង​ប្រទេស​រុ​ស្ស៊ី​ ។​
​ក្រសួង​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​រុ​ ស្ស៊ី​  បាន​ប្រកាស​ឱ្យ​ដឹង​ថា​ ឃ្លាំង​គ្រាប់​ដែល​ផ្ទុះ​ នោះ​គឺជា​របស់​ក្រសួងការពារជាតិ​ ស្ថិត​ នៅ​តំបន់​ Sungach​ ចម្ងាយ​ពី​ទីក្រុង​ Vladivostok​ ២៨០​គីឡូម៉ែត្រ​នៅ​ភាគ​ ឦសាន​ ។​
​អ្នកនាំពាក្យ​ក្រសួង​គ្រប់គ្រង​គ្រោះ ​ មហន្ដរាយ​រុ​ស្ស៊ី​បានឱ្យ​ដឹង​ថា​ ហេតុការណ៍​ ផ្ទុះ​នោះ​នៅ​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​។​ ពេល​គ្រោះថ្នាក់​កើតឡើង​នៅ​ក្នុង​ឃ្លាំង​ អាវុធ​នោះ​មាន​ក្បាល​គ្រាប់​គ្រប់​ប្រភេទ​ ចំនួន​៤៨៩​គ្រាប់​ ។​ ហេតុការណ៍​ផ្ទុះ​គ្រាប់​ នោះ​បាន​ធ្វើ​ឱ្យ​ចរាចរ​នានា​ត្រូវ​កកស្ទះ​ ពិសេស​ចរាចរ​ផ្លូវដែក​ដែល​ឆ្លងកាត់​ តំបន់​នោះ​ត្រូវ​ផ្អាក​ផង​ដែរ​ ។​
​ភ្លាមៗ​នោះ​ ក្រសួង​គ្រប់គ្រង​គ្រោះ​ មហន្ដ​រុ​ស្ស៊ី​បាន​បញ្ជូន​ក្រុម​ពន្លត់អគ្គីភ័យ​ ជាង​២០​នាក់​ រថយន្ដ​ពន្លត់អគ្គីភ័យ​៤០​ គ្រឿង​ និង​ឧទ្ធម្ភាគចក្រ​ពន្លត់អគ្គីភ័យ​ទៅ​ ទប់ស្កាត់​មិន​ឱ្យ​អគ្គី​ភ័យ​រាលដាល​ ។​ ក្រៅ​ ពី​នេះ​យន្ដហោះ​ពន្លត់អគ្គីភ័យ​២​គ្រឿង​ និង​រ៉ូ​បូត​ក៏​បាន​ចូលរួម​សកម្មភាព​ពន្លត់​ អគ្គី​ភ័យ​នោះ​ផង​ដែរ​ ។​ ទន្ទឹម​នឹង​នោះ​ ពលរដ្ឋ​រស់នៅ​ជុំវិញ​នោះ​ត្រូវ​ភៀសខ្លួន​ ជា​បន្ទាន់​ទៅ​កាន់​តំបន់​សុវត្ថិភាព​ ។​
​នេះ​ជា​ហេតុការណ៍​ផ្ទុះ​ឃ្លាំង​ គ្រាប់​លើក​ ទី​២​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​ ក្នុង​រយៈពេល​២​ ឆ្នាំ​កន្លង​មក​ ហើយ​ក៏​ជា​លើក​ទី​២​នៅ​ក្នុង​ ខែឧសភា​នេះ​ផង​ដែរ​ ។​ កន្លង​មក​កាលពី​ ថ្ងៃ​ទី​៣​ខែឧសភា​ ក៏​មានការ​ផ្ទុះ​ឃ្លាំង​អាវុធ​ បណ្ដាល​ឱ្យ​ទាហាន​រុ​ស្ស៊ី​៦​នាក់​ស្លាប់​ និង​ ៤​នាក់​រង​របួស​ ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post