ថ្ងៃទី 20 ខែឧសភា ឆ្នាំ2012, ម៉ោង 09:25 PM ប្រែសម្រួលៈ ស៊ុនហ្វាន


រញ្ជួយដីកម្រិត ៦រិចទ័រ នៅវេលាម៉ោង៤ និង០០នាទី ព្រឹក (ម៉ោងក្នុងតំបន់) នៅចម្ងាយប្រមាណ៣៥គ.ម ភាគខាងជើងក្រុងបូឡុកណា (Bologna) បានបណ្តាលឲ្យជនរងគ្រោះ ៧នាក់ ស្លាប់ និងជាង៥០នាក់ រងរបួស។ ក្នុងនោះមនុស្ស២នាក់ បានស្លាប់ នៅសានថ៍ អាហ្គោស្ទីណូ (Sant'Agostino) នៅពេលដែលរោងចក្រសេរ៉ាមិក រលំ។ មនុស្សម្នាក់ទៀត ដែលគេជឿថាជាជនជាតិម៉ារ៉ុក បាន ស្លាប់នៅតំបន់ប៉ុងតេ រ៉ូដូនី ដូបូណូដូ (Ponte Rodoni do Bondeno)។ ខណៈដែលនៅតំបន់តេខូប្រ៊េសស៍ ឌីដូសសូ (Tecopress di Dosso) កម្មករ ម្នាក់ បានស្លាប់ នៅពេលដែលដំបូលអគារដួលរលំ។ រញ្ជួយដីនេះ មានជម្រៅរាក់ ត្រឹមតែ១០គ.ម ប៉ុណ្ណោះ។ មិនត្រឹមតែក្រុងបូឡូកណា, ហ្វឺររ៉ារ៉ា (Ferrara), វើរ៉ូណា(Verona) និងម៉ានទួរ (Mantua)ដែលទទួលរងការរំញ័រ សូម្បីតែក្រុង មីឡាន (Milan) និងវេនីស (Venice) ដែលនៅឆ្ងាយ ក៏ទទួលរងរំញ័រដូចគ្នាដែរ។
រដ្ឋាភិបាល បាននិយាយថា រញ្ជួយដីនេះ បានធ្វើបេតិកភ័ណ្ឌវប្បធម៌ជាតិ នៅតំបន់អេមីលៀ រ៉ូមែកណា (Emilia Romagna)។
ក្រសួងវប្បធម៌អ៊ីតាលី បាននិយាយថា ក្រុមពន្លត់អគ្គិភ័យ និងបុគ្គលិកការពារជនស៊ីវិល ខណៈនេះកំពុងអង្កេតមើលការខូចខាតនៅសំណង់ប្រវត្តិសាស្ត្រទាំងនេះ។
នេះជាការរញ្ជួយដ៏ធ្ងន់ធ្ងរមួយ ដែលបានកើតឡើងនៅក្នុងប្រទេសនេះ បន្ទាប់ពីការរញ្ជួយដីនៅតំបន់ឡាគ្វីលឡា (L'Aquila) ដែលបានសម្លាប់មនុស្ស នៅតំបន់ភាគកណ្តាលប្រទេសអ៊ីតាលី កាលពីឆ្នាំ២០០៩។
តំបន់ភាគខាងជើងប្រទេសអ៊ីតាលី តែងតែរងការរញ្ជួយដីតិចៗ ជាញឹកញាប់ ប៉ុន្តែដោយសារតែប្រទេសនេះ បានត្រៀមលក្ខណៈបានល្អនោះ ទើបការបាត់បង់ជីវិតមនុស្សមានតិចតួច។ ពិសេស នៅមុនពេលរញ្ជួយដី ក្រុមមន្ត្រីសង្គ្រោះគ្រាមានអាសន្ន បានជម្លៀសអ្នកជំងឺ ចេញពីមន្ទីរពេទ្យអស់ទៅហើយ៕