ថ្ងៃទី​ 21 ខែឧសភា ឆ្នាំ2012, ម៉ោង 10:31 AM ប្រែសម្រួលៈ ស៊ុនហ្វាន

(BBC): មនុស្ស​រាប់​លាននាក់ បាន​ផ្អើល​នាំ​គ្នា ទៅ​មើ​ល​​សូរ្យគ្រាស​ប្រចាំ​ឆ្នាំ ដែល​អាច​មើល​ឃើញ​ក្នុងរយៈ​ចម្ងាយ​ពី​២៤០ ទៅ​៣០០គ.ម ពី​តំបន់​អាស៊ី ទៅ​ប់ាស៊ីហ្វិក ដល់​​ភាគ​ខាង​លិច​អាមេរិក។
សូរ្យគ្រាស កើតឡើងនៅពេលដែលដំណើរព្រះចន្ទ នៅឆ្ងាយពីផែនដីបំផុត ហើយខណៈនោះ មិនបានបាំង​ព្រះអាទិត្យ​ជិត ។
មនុស្សរាប់លាននាក់ នៅតំបន់អាស៊ី បានមើលឃើញបាតុភូតនេះ ដូចជាចិញ្ចៀនភ្លើងមួយអ៊ីចឹង។ សូរ្យគ្រាសនេះ មានរ​យៈ​​ពេលតែ៤នាទីកន្លះប៉ុណ្ណោះ ។ វាធ្វើដំណើរឆ្លងកាត់ ប្រទេសជប៉ុន ពិសេសក្រុងតូក្យូ មុននឹងបន្តទៅតំបន់​ប៉ាស៊ីហ្វិក ប្រជុំ​កោះ​អាឡឺធាន(Aleutian islands) រដ្ឋអាឡាស្កា និងអូរ៉េហ្គន រដ្ឋកាលីហ្វ័រញ៉ា។
នៅជប៉ុន មានការរៀបចំដំណើរទេសចរសូរ្យគ្រាស នៅតាមសាលារៀន សួនច្បារ តាមទូកនាវា និងតាមយន្តហោះ​ឯក​ជន យ៉ាងគគ្រឹកគគ្រេង ដែលព្រឹត្តិការណ៍នេះ ស្រដៀងនឹងព្រឹត្តិការណ៍សូរ្យគ្រាសនៅចិន និងតៃវ៉ាន់ដែរ។
ទូរទស្សន៍ នៅក្រុងតូក្យូ បានផ្សាយបន្តហេតុកាណ៍នេះផ្ទាល់។
ក្រុមហ៊ុនអេឡិចត្រូនិកជប៉ុន Panasonic បានបញ្ជូនក្រុមការងារពិសេស ទៅលើកំពូលភ្នំហ្វូជី ដើម្បីថតយករូបភាព​សូរ្យ​គ្រាស។
ក្រុមហ៊ុន បានិយាយថា “គោលដៅរបស់យើង គឺដើម្បីឲ្យពិភពលោកមើលឃើញសូរ្យគ្រាសដ៏ស្រស់ស្អាត ពីលើកំពូល​ភ្នំ​ដ៏ខ្ពស់បំផុត របស់ជប៉ុន។
នៅហុងកុង ក្រុមអ្នកចូលចិត្តតាមដានហេតុការណ៍តារាសាស្ត្រ រាប់រយនាក់ ដែលប្រមូលផ្តុំគ្នា នៅសារមន្ទីរអវកាស បាន​ប្រើ​ទូរកែវយឹតអង្កេត ប៉ុន្តែ ពួកគេមិនមានសំណាងល្អ បានគយគន់ទេ ព្រោះពេលនោះ មានពពកច្រើនបិទបាំងអស់​ទៅ​ហើយ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post