ថ្ងៃទី​ 21 ខែឧសភា ឆ្នាំ2012, ម៉ោង 10:41 PM ប្រែសម្រួលៈ ស៊ុនហ្វាន
2

ស្រីលង្កា (BBC): លោក​សារ៉ាហ៍ ហ្វុនសេកា (Sarath Fonseka) អតីត​មេ​បញ្ជា​ការ​កង​ទ័ព​ស្រី​លង្កា ត្រូវ​បាន​ដោះ​លែង ក្រោយ​ពី​ជាប់​ពន្ធនាគារ​ជាង​២ ឆ្នាំ។
លោកហ្វុនសេកា ត្រូវបានចាប់ខ្លួន កាលពី២ឆ្នាំមុន ក្រោយពីលោកបានងើបឡើងប្រឆាំងនឹងប្រធានាធិបតី​រ៉ាចាប៉ាស្កា​(Rajapaksa)​។
ស្នូរសំឡេងផាវ ត្រូវបានដុតបំផ្ទុះ ដោយក្រុមអ្នកគាំទ្រលោកជាង២០០០នាក់ ដែលបានស្វាគមន៍ការវិលត្រឡប់មកវិញ របស់លោក​នៅ​ក្រុងកូឡុមបូ ។លោកហ្វុនសេកា បានសន្យា ថា នឹងមិនបោះបង់ការប្រឆាំងនឹងរដ្ឋាភិបាលទេ។
លោកបាននិយាយថា”ខ្ញុំនឹងពលីជីវិតរបស់ខ្ញុំ ដើម្បីបម្រើប្រជាជននៃប្រទេសនេះ បើទោះជាគេចាប់ខ្ញុំដាក់គុក១០ឆ្នាំទៀត ក៏ខ្ញុំមិន​ឈប់​​បន្តការងារខ្ញុំដែរ”។
ការដោះលែងលោកហ្វុនសេកា ធ្វើឡើង ក្រោយជំនួបរវាងរដ្ឋមន្ត្រីការបរទេសស្រីលង្កា ជេអិល ពែរីស (GL Peiris) និងលោកស្រី​ហ៊ីឡារី គ្លីនតុន(Hillary Clinton) រដ្ឋមន្ត្រីការបរទេសអាមេរិក នៅទីក្រុងវ៉ាស៊ិងតោន កាលពីថ្ងៃសុក្រ។
ក្រុមអ្នកគាំទ្រលោក បាននិយាយថា ការដោះលែងនេះ ដោយសារតែមានការគាបសង្កត់ពីក្រុមសិទ្ធិមនុស្សអន្តរជាតិ។ ប៉ុន្តែក្រុម​អ្នក​វិភាគ​ខ្លះ បាននិយាយថាការដោះលែងនេះចាផ្នែកមួយ នៃគោលដៅរដ្ឋាភិបាល ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីការវិនិយោគិន​អន្តរ​ជាតិ កាលពីប៉ុន្មានសប្តាហ៍មុន ព័ត៌មាននៃការដោះលែង ត្រូវបានដោយអ្នកវិនិយោគទុនជាច្រើន ដែលជឿថា វានឹងជួយលើក​កម្ពស់​​មុខមាត់ប្រទេសជាតិ និងជំរូឲ្យមានការវិនិយោគពីបរទេសបន្ថែទៀត។
គួរបញ្ជាក់ថា លោកហ្វុនសេកា ជាមេដឹកនាំយោធា ដែលធ្លាប់បានទទួលជ័យជម្នះលើក្រុមខ្លាតាមិល កាលពីឆ្នា២០០៩ ប៉ុន្តែលោក​ត្រូវ​​​ជាប់​គុកពីបទប្រព្រឹត្តិអំពើពុករលួយ នៅឆ្នាំ២០១០៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post