បណ្តា​ទម្របាញ់​កាំជ្រួច​អន្តរទ្វីប​ ដែនដីចល័ត​របស់រុស្ស៊ី នឹងត្រូវ​បាន​បំពាក់​ប្រព័ន្ធ​បំភ័ន្ត​ថ្មីមួយ សំដៅ​ធ្វើឲ្យវា​មិនងាយ​មើលឃើញ​បាន ។
ប្រព័ន្ធកាំជ្រូច​អន្តរដែនដី Topl-M (SS-27 SickleB)
Ria novosti ដែលដកស្រង់​សម្តីរបស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី Vadim Koval នៅថ្ងៃនេះ ឲ្យដឹងថា ឧបករណ៍ថ្មីពុំត្រឹមតែ​បំបាំងបាន​យ៉ាង​មានប្រសិទ្ធិភាព​ដល់​ទម្រ​បាញ់​ កាំជ្រូច​ដែលត្រូវបាន​ដាក់ពង្រាយ​ប៉ុណ្ណោះទេ ថែមទាំង​ភ្លាមៗនោះ អាច​លុបចោល​ស្លាក​ស្នាម​លើផ្ទៃដី សំដៅ​រក្សាជិតនូវសកម្មភាពរបស់​ទម្របាញ់​ទាំងនេះ ។

ឧបករណ៍​ពិសេសនេះ នៅអាច​បង្កើតបាននូវស្លាស្នាម​ក្លែងក្លាយ​ ដើម្បី​បញ្ជៀសការតាមដានរបស់​បច្ចាមិត្ត ។ វាក៏កាត់បន្ថយ​រយៈពេល​ចាំបាច់​ច្រើនដង ក្នុងការ​បិទបាំង​ឲ្យប្រព័ន្ធ​កាំជ្រួច​ចល័ត ។

លោក Koval ឲ្យដឹងបន្ថែមថា ប្រព័ន្ធ​ទម្រចល័ត​របស់កាំជ្រួច​អន្តរដែនដី របស់​កងពលធំកាំជ្រួច​យុទ្ធសាស្រ្ត​ Teykovo នៅតំបន់​​ Ivanovo របស់រុស្ស៊ី គឺជាអង្គភាពដំបូង​ ត្រូវបាន​បំពាក់​បច្ចេកវិទ្យា​បំបាំងកាយជំនាន់ថ្មីបំផុតនេះ ។ ពេលវេលា​អនុវត្ត​ គឺនៅចុង​ឆ្នាំនេះ ។

Teykovo បោះទីតាំង​ចម្ងាយ​ ២៨០ គីឡូម៉ែត្រ ពីទីក្រុង​មូស្គូ វារួមមាន​ប្រព័ន្ធ​កាំជ្រួច​អន្តរដែនដី Topol-M(SS-27 SickleB) និង Yars (R5-24) ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post